ភាគខាងត្បូងប្រទេសចិននៅតែបន្តប្រឈមមុខនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ

(VOVWORLD) - មិនទាន់ស្តារឡើថវិញបន្ទាប់ពីភ្លៀងទឹកជំនន់ដ៏ធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ តំបន់ភាគខាងត្បូងនៃប្រទេសចិន ក៏កំពុងប្រឈមមុខនឹងហានិភ័យនៃគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរមួយទៀត នៅពេលដែលមានទឹកភ្លៀងធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះដែរ។
ភាគខាងត្បូងប្រទេសចិននៅតែបន្តប្រឈមមុខនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ - ảnh 1 ទឹកជំនន់នៅតាមដងទន្លេនៅទីក្រុង Chongqing ភាគនិរតីប្រទេសចិនកាលពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២០  (រូបថត៖ THX / TTXVN)

ភាគខាងត្បូងប្រទេសចិនបានរងទឹកភ្លៀងធ្លាក់យ៉ាងខ្លាំងថ្មីមួយចាប់ពីថ្ងៃទី ៥ ខែកក្កដាមក។

បរិមាណទឹកភ្លៀងនៅទីក្រុងវូហាននៃខេត្តហ៊ូប៉ី មានកន្លែងខ្លះបានកើនឡើងពី ៤០០ ទៅ ៤៩២ ម.ម ដែលបង្ខំឱ្យទីក្រុងនេះនិងតំបន់ជាច្រើនដទៃទៀតនៅក្នុងខេត្តនេះ ត្រូវតែប្រកាសគ្រាអាសន្ន (សញ្ញាក្រហម)។

គួរជម្រាបថាយោងតាមការស្ថិតិនាពេលថ្មីៗនេះ គ្រោះភ្លៀងទឹកជំនន់ដ៏ធ្ងន់ធ្ងរនាពេលថ្មីៗនេះ បានប៉ះពាល់ដល់អាយុជីវិតរបស់មនុស្សជិត ២០ លាននាក់ នៅខេត្ត/ក្រុងនិងតំបន់ស្វយ័តចំនួន ២៦ នៅប្រទេសចិន។ ចំនួនអ្នកស្លាប់និងបាត់ខ្លួនពីគ្រោះធម្មជាតិនេះបានលើសពី ១២០ នាក់ ហើយបណ្តាលឲ្យ សេដ្ឋកិច្ចចិនត្រូវរងការខូចខាតដោយផ្ទាល់បានឡើងដល់ជិត ៤២ ពាន់លានយ័ន (ស្មើនឹងជិត ៦ ពាន់លានដុល្លារអាមេរិក) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ