ភាគីចូលរួម JCPOA ពិភាក្សាអំពីវិធានការដកទណ្ឌកម្មរបស់អាមេរិកលើអ៊ីរ៉ង់
(VOVWORLD) - ភាគីទាំងអស់បានបើកសម័យរចរចាជាបន្តបន្ទាប់ ក្នុងកម្រិតនិងទម្រង់ជាច្រើន សំដៅជួយស្រោចស្រង់កិច្ចព្រមព្រៀង នុយក្លេអ៊ែរ JCPOA។
ទិដ្ឋភាពទូទៅនៃវង់ចរចាស្តីពីការស្ដារឡើងវិញកិច្ចព្រមព្រៀង JCPOA នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១។ (រូបថត៖ AFP/TTXVN)
|
នៅថ្ងៃទី៨ ខែមករា ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសថា ការចរចារវាងអ៊ីរ៉ង់ និងភាគីដែលនៅសេសសល់នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយឆ្នាំ ២០១៥ (JCPOA) កំពុងប្រព្រឹត្តទៅនៅរដ្ឋធានីវីយ៉ែនប្រទេសអូទ្រីស បានពិភាក្សាលើវិធានការដកទណ្ឌកម្មរបស់អាមេរិក។ ក្នុងរយៈពេលពីរថ្ងៃកន្លងមក ភាគីទាំងអស់បានបើកសម័យរចរចាជាបន្តបន្ទាប់ ក្នុងកម្រិតនិងទម្រង់ជាច្រើន សំដៅជួយស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA។
បញ្ហាបច្ចេកទេសលើតុចរចានៅក្រុងវីយ៉ែន គឺជាយន្តការដើម្បីធានាថា ភាគីទាំងអស់នឹងអនុវត្តយ៉ាងពេញលេញតាមកិច្ចព្រមព្រៀងនេះ។ បញ្ហាមួយទៀតដែលកំពុងបានពិភាក្សានោះ គឺការដកទណ្ឌកម្មតាមរបៀបដែលអ៊ីរ៉ង់អាចទទួលបានអត្ថប្រយោជន៍ពីការដកទណ្ឌកម្មឲ្យមានប្រសិទ្ធភាព ជាក់ស្តែង និងអាចផ្ទៀងផ្ទាត់បាន៕