ភាគីជម្លោះនានានៅស៊ីរីឯកភាពគ្នាតភ្ជាប់ការចរចាឡើវិញស្ដីពីរដ្ឋធម្មនុញ្ញនៅ ទីក្រុងហ្សឺណែវ (ស្វ៊ីស)

(VOVWORLD) - បេសកជនពិសេសលោក Pedersen បានលើកច្បាស់ថា៖ បន្ទាប់ពីស្ថានភាពជំងឺរាតត្បាតបានត្រូវបានគ្រប់គ្រងនោះ ភាគីទាក់ទិននានាបានយល់ព្រមធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវ ហើយបានឯកភាពគ្នាលើរបៀបវារៈសម្រាប់ជំនួបខាងមុខ។

នាថ្ងៃទី ១៩ ឧសភា បេសកជនពិសេសរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកស៊ីរី លោក Geir Pedersen បានឲ្យដឹងថា ភាគីជម្លោះនានានៅស៊ីរីបានឯកភាពគ្នាបើកកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស ដើម្បីចរចាស្ដីពីការតាក់តែងរដ្ឋធម្មនុញ្ញ។ ។ លោកក៏បានឲ្យដឹងថា “ បទឈប់បាញ់” អាចផ្តល់ឱកាសដើម្បីចាប់ផ្តើមផ្សះផ្សារ “ ក្ដីមន្ទិលសង្ស័យដ៏ជ្រៅ” រវាងភាគីទាក់ទិននានា។

ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន បេសកជនពិសេសលោក Pedersen បានលើកច្បាស់ថា៖ បន្ទាប់ពីស្ថានភាពជំងឺរាតត្បាតបានត្រូវបានគ្រប់គ្រងនោះ ភាគីទាក់ទិននានាបានយល់ព្រមធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវ ហើយបានឯកភាពគ្នាលើរបៀបវារៈសម្រាប់ជំនួបខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ