ភាគីទាក់ទិននានាខំប្រឹងប្រែងជំរុញដំណើរការនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់

ភាគីទាក់ទិននានាខំប្រឹងប្រែងជំរុញដំណើរការនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ - ảnh 1
ភាគីទាក់ទិននានាខំប្រឹងប្រែងជំរុញដំណើរការនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ (Image: VNA)


(VOVworld) – នាថ្ងៃទី ១៧ មិនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry និង
សមភាគីអ៊ីរ៉ង់ លោក Mohammad Javad Zarif បានចាប់ផ្តើមការចរចារស្តីពី កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឡើងវិញនៅទីក្រុង Geneva របស់ស្វីសក្នុងពេលដែល ឱកាសទទួលបានកិច្ចព្រម​ព្រៀងនាពេលខាងមុខនៅមិនច្បាស់លាស់នោះ។ មជ្ឈដ្ឋានអ្នកវិភាគមានសង្ឃឹមថា៖ អ្នកចរចារធំចំនួន ២ គឺអាមេរិកនិងអ៊ីរ៉ង់អាច
ទទួលបានការបោះជំហានអំពីទំនុកទុកចិត្ត ប៉ុន្តែ នាបច្ចុប្បន្ន នៅមានការបន្ទិល
សង្ស័យរវាងភាគីនានា។ អ៊ីរ៉ង់បានប្រកាសរក្សាបណ្ដាផែនការនុយក្លេអ៊ែររបស់
ខ្លួនដើម្បីសន្តិភាព ខណៈដែលនោះ លោកខាងលិចនៅមន្ទិលសង្ស័យគោលដៅ​នៃប្រទេសឥស្លាមនេះ។ នាបច្ចុប្បន្នអ៊ីរ៉ង់និងក្រុម  P5+1 កំពុងខំប្រឹងប្រែងសម្រេច កិច្ចព្រមព្រៀងក្របខ័ណ្ឌចុងក្រោយស្តីពីកម្មវិធីនុយក្លេអ៊ែរនៃប្រទេសនេះមុនថ្ងៃទី
៣១ មិនា ខាងមុខ និងទទួលបានកិច្ចព្រមព្រៀងដ៏ពេញលេញមុនថ្ងៃទី ៣០ មិថុនាំ
ឆ្នាំ ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ