ភាគីទាក់ទិននានានៅអ៊ុយក្រែនទទួលបានកិច្ចព្រមព្រៀង

ភាគីទាក់ទិននានានៅអ៊ុយក្រែនទទួលបានកិច្ចព្រមព្រៀង - ảnh 1
សភាពការណ៍នៅអ៊ុយក្រែន ចាប់ផ្តើមធូស្រាលឡើងវិញ។ (Image: Vietnam+)


(VOVworld) – ក្រោយ ១ ថ្ងៃប្រកបដោយអស្ថិរភាព សភាពការណ៍នៅអ៊ុយក្រែន
ចាប់ផ្តើមធូស្រាលឡើងវិញ។ តាមព័ត៌មានថ្មីបំផុតបានឲ្យដឹងថា៖ កំលាំងបាតុករ
និងរដ្ឋាភិបាលអ៊ុយក្រែនទទួលបានកិច្ចព្រមព្រៀងសំដៅបញ្ឈប់វិបត្តិនយោបាយ
ដែលអូសបន្លាយក្នុងរយៈពេលកន្លងមកនៅប្រទេសនេះ។ សេចក្តីថ្លែងការពោល
ខាងលើត្រូវបានប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yannukovich បាននាំចេញ
នាថ្ងៃដ៏ដែលនេះ។ ប៉ុន្តែ លោក Yannukovich មិនឲ្យដឹងច្បាស់ខ្លឹមសារនៃកិច្ចព្រម
ព្រៀងនេះទេ។ ថ្ងៃទី​២០ កុម្ភៈ ត្រូវបានចាត់ទុកជាថ្ងៃដ៏បង្ហូឈាមបំផុតនៅអ៊ុយក្រែន គិតតាំងពីខែវិច្ឆការឆ្នាំ ២០១៣ កន្លងមក។ ក្នុងសេចក្តីថ្លែងការមួយ អ្នកនាំពាក្យ
ក្រសួងការបរទេសចិន លោកស្រី Hua Chunying បានអំពាវនាវឲ្យភាគីទាក់ទិននានា
នៅអ៊ុយក្រែនដោះស្រាយការខ្វែងគំនិតតាមសន្តិវិធី។ រដ្ឋាភិបាលរុស្ស៊ីក៏បានអំពាវ
នាវឲ្យរដ្ឋាភិបាលអ៊ុយក្រែនមាន​វិធានការមោះមុតជាង​ ក្នុងកាលៈទេសៈស្ថានភាព
អំពើហឹង្សាកើនឡើងនៅប្រទេសនេះ។រុស្ស៊ីក៏បានរិះគន់បណ្ដាប្រទេសលោកខាង
លិចដែលបានកំរាមកំហែងដាក់ ទណ្ឌកម្មចំពោះអ៊ុយក្រែនអាមេរិកបានឡើង
សម្លេងអំពាវនាវឲ្យប្រធានាធិបតី Yannukovich គោរពសិទ្ធិសេរីភាពខាងនិយាយស្តី
របស់បាតុករ ហើយស្នើឲ្យ អ្នកកាន់អំណាចអ៊ុយក្រែនដកកំលាំងសន្តិសុខចេញពី
ទីកន្លែងបាតុកម្ម។ ក្នុងពេលនោះ ប្រទេសជិតខាងបេឡារុស្សបានអំពាវនាវឲ្យអ៊ុយក្រែន
ដោះស្រាយវិបត្តិនយោបាយដោយវិធានការសន្តិភាពប្រតិបត្តិតាមរដ្ឋធម្មនុញ្ញនិងគ្មាន
ការជ្រៀតជ្រែកពីខាងក្រៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ