ភាគីនានាគោរពតាមបទឈប់បាញ់នៅតំបន់ Nagorny-Karabakh ហើយអង្គការយូណេស្កូបានបញ្ជូនគណៈប្រតិភូមួយទៅធ្វើអង្កេតលើសម្បត្តិវប្បធម៌
(VOVWORLD) - នៅក្នុងកិច្ចប្រជុំមួយនៅតំបន់ Nagorny-Karabakh កាលពីថ្ងៃទី ២០ ខែវិច្ឆិកាប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀពូទីន (Vladimir Putin) បានប្រកាសថាកងកម្លាំងរក្សាសន្តិភាពរុស្ស៊ី កំពុងឃ្លាំមើលបទឈប់បាញ់គ្នាយ៉ាងមានប្រសិទ្ធិភាពនៅក្នុងតំបន់ជម្លោះនេះ ព្រមទាំងអះអាងថាស្ថានភាពនៅទីនេះមានស្ថេរភាពផងដែរ។
រថយន្ដយោធារបស់កម្លាំងរក្សាសន្តិភាពរុស្ស៊ីបានរើទៅទីក្រុង Stepanakert ដែលកន្លែងដ៏សំខាន់នៅតំបន់ជម្លោះ Nagorny-Karabakh នៅថ្ងៃទី ១៤ ខែវិច្ឆិកា។ (រូបថត៖ AFP / VNA) |
យោងតាមប្រធានាធិបតី ពូទីន បានឲ្យដឹងថាគណៈប្រតិភូរុស្ស៊ី នឹងត្រូវបានបញ្ជូនទៅអាមេនី និងអាស៊ែបៃហ្សង់ នាពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីការអនុវត្តសេចក្តីប្រកាសត្រីភាគី ដែលថ្នាក់ដឹកនាំនៃប្រទេសនានា ធ្លាប់បានសម្រេចកាលពីថ្ងៃទី ៩ ខែវិច្ឆិកា កន្លងមក ព្រមទាំងសង្ឃឹមថាការពិគ្រោះយោបល់នាពេលខាងមុខនឹងជួយឱ្យមានការរីកចម្រើនពិតប្រាកដលើបញ្ហានេះផងដែរ។
ទន្ទឹមនឹងនេះដែរ បើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ២០ ខែវិច្ឆិការបស់អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានឲ្យដឹងថា អគ្គនាយកអង្គការយូណេស្កូ លោកស្រី Audrey Azoulay បានស្នើឱ្យបញ្ជូនគណៈប្រតិភូមួយទៅកាតំបន់ Nagorny-Karabakh ដើម្បីជួយការពារ កេរ្តិ៍ដំណែលវប្បធម៌នានានៅទីនោះ។ពីព្រោះនៅតំបន់ជម្លោះ Nagorny-Karabakh មានសម្បត្តិវប្បធម៌និងសំណងស្ថាបត្យកម្មគ្រីស្ទសាសនាជាសំខាន់ៗជាច្រើន៕