ភាគីនានានៅប្រទេសស៊ីរីបានឯកភាពលើ,ពង្រាងរដ្ឋធម្មនុញ្ញថ្មី

(VOVWORLD) - នៅថ្ងៃទី ១៧ ខែតុលា បេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរីលោក Geir Pedersen បានបញ្ជាក់ពីសហប្រធាននៃគណៈកម្មាធិការរដ្ឋធម្មនុញ្ញស៊ីរី (រួមមានរដ្ឋាភិបាលស៊ីរីនិងក្រុមប្រឆាំង) បានយល់ព្រមចាប់ផ្តើមដំណើរការពង្រាងខ្លឹមសារធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅប្រទេសមជ្ឈិមបូព៌ានេះ។

ភាគីនានានៅប្រទេសស៊ីរីបានឯកភាពលើ,ពង្រាងរដ្ឋធម្មនុញ្ញថ្មី - ảnh 1បេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរីលោក Geir Pedersen ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងហ្សឺណែវប្រទេសស្វីសថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០២១  (រូបថត៖AP)

ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ (ស្វីស) បន្ទាប់ពីកិច្ចប្រជុំជាមួយសហប្រធាននៃគណៈកម្មាធិការរដ្ឋធម្មនុញ្ញស៊ីរី លោក Geir Pedersen បានឲ្យដឹងថា មន្រ្តីទាំងពីររូបបានយល់ព្រម រៀបចំនិងចាប់ផ្តើមដំណើរការពង្រាងខ្លឹមសារធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ចាប់ពីថ្ងៃទី ១៨ ខែតុលា គណៈកម្មាធិការរដ្ឋធម្មនុញ្ញស៊ីរី (SCC) នឹងចាប់ផ្តើមចរចាជុំទី ៦ នៅទីក្រុងហ្សឺណែវ។ តាមផែនការ ជុំចរចា នេះនឹងអូសបន្លាយរយៈពេលមួយសប្តាហ៍។

SCC រួមមានតំណាងរដ្ឋាភិបាលស៊ីរី ក្រុមប្រឆាំងនិងសង្គមស៊ីវិល ត្រូវបានបង្កើតឡើងជាផ្លូវការនៅទីក្រុងហ្សឺណែវនៅថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០១៩ ដើម្បីពង្រាងរដ្ឋធម្មនុញ្ញថ្មី។ អនុគណៈកម្មការរបស់ SCC មានសមាជិកចំនួន ៤៥ នាក់ ដែលភាគីនិមួយៗមានតំណាង ១៥ នាក់ ដោយផ្តោតសំខាន់លើការពិភាក្សាអំពីគោលការណ៍រដ្ឋធម្មនុញ្ញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ