ភាគីនានានៅប៉ាឡេស្ទីនជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការរួមបញ្ចូលដែនដីអ៊ីស្រាអែល
(VOVWORLD) - អាជ្ញាធរប៉ាឡេស្ទីន (PA) បានអញ្ជើញក្រុមចលនាអ៊ីស្លាម Hamas និង Jihad ឱ្យចូលរួមក្នុងកិច្ចប្រជុំមួយនៅសប្តាហ៍នេះដើម្បីពិភាក្សានិងទប់ទល់នឹង លទ្ធភាពនៃការដែលអ៊ីស្រាអែលរួមបញ្ចូលដែនដីមួយចំនួននៅតំបន់ West Bank ដែលបានកាន់កាប់។
រូបថតឧទាហរណ៍ (ប្រភព៖ TTXVN) |
រណសិរ្សប្រជាប្រិយរំដោះប៉ាឡេស្ទីន (PFLP) ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការពិភាក្សានេះដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែឧសភានៅរ៉ាម៉ាឡា។
ទន្ទឹមនឹងនេះ មន្រ្តីជាន់ខ្ពស់ PA មួយរូបបានឲ្យដឹងថាការសម្រេចចិត្តអញ្ជើញមេដឹកនាំនៃក្រុមផ្សេងៗនៃអាជ្ញាធរ ប៉ាឡេស្ទីន ដើម្បីបញ្ជូនការព្រមានទៅកាន់អ៊ីស្រាអែលនិងរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump។ យោងតាមប្រធានាធិបតីប៉ាឡេស្ទីនបានឲ្យដឹងថាលោកមានបំណងចង់បង្ហាញការឯកភាពគ្នាពីជនប៉ាឡេស្ទីនស្តីពីផែនការរួមបញ្ចូលដែនដីរបស់អ៊ីស្រាអែល៕