ភាគីនានានៅលីប៊ី ឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់ក្នុងរយៈពេលវែង

(VOVWORLD) - នាថ្ងៃទី ២៣ ខែតុលា ភាគីជំលោះទាំងពីរដ៏សំខាន់នៅប្រទេសលីប៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែង បន្ទាប់ពីការចរចាគ្នាអស់    រយៈពេល ៥ ថ្ងៃនៅទីក្រុងហ្សឺណែវ (ប្រទេសស្វ៊ីស)។
ភាគីនានានៅលីប៊ី ឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់ក្នុងរយៈពេលវែង     - ảnh 1 តំណាងយោធានៃរដ្ឋាភិបាលបង្រួបបង្រួមជាតិលីប៊ី (GNA) ដែលគាំទ្រដោយអន្តរជាតិ លោក Ahmed Ali Abushahma (ស្តាំ) និងតំណាងនៃកងទ័ពជាតិលីប៊ី (LNA) លោក A. Amhimmid Mohamed Alamami (ឆ្វេង) (រូបថត៖ AFP/VNA)

យោងតាមសេចក្តីជូនដំណឹងនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រុមបេស កកម្មផ្តល់ជំនួយឧប្ថម្ភរបស់អង្គការ សហប្រជាជាតិប្រចាំនៅលីប៊ី បានបញ្ជាក់ថា “ការចរចារវាងគណៈកម្ម ការយោធាចម្រុះលីប៊ី (JMC) ៥ + ៥ នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី ២៣ ខែតុលា បានឈានដល់ទីបញ្ចប់ហើយ ដោយមានសមិទ្ធិផលជាប្រវត្តិសាស្រ្តនៅពេល ដែលភាគីនៅលីប៊ីសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែងនៅទូទាំងទឹកដីលីប៊ី។ សមិទ្ធិផលនេះគឺជារបត់សំខាន់មួយឆ្ពោះទៅរកសន្តិភាពនិងស្ថិរភាព»។

កិច្ចព្រមព្រៀងដូចពោលខាងលើនេះ ត្រូវបានសម្រេច បន្ទាប់ពីការចរចារវាងតំណាងយោធានៃរដ្ឋាភិបាលបង្រួបបង្រួមជាតិលីប៊ី (GNA) ដែលគាំទ្រដោយអន្តរជាតិ និងតំណាងនៃកងទ័ពជាតិលីប៊ី (LNA) ដែលមានទីស្នាក់ការនៅភាគខាងកើតនៃប្រទេសនេះ។ ទន្ទឹមនឹងនេះ អគ្គលេខាធិការ អ. ស.ប លោក Antonio Guterres បានអបអរសាទរចំពោះបទឈប់បាញ់ ដែលភាគីជំលោះទាំងពីរនៅប្រទេសលីប៊ី ទើបតែចុះហត្ថលេខា ដោយវាយតម្លៃថានេះគឺជាជំហានដ៏សែនសំខាន់ឆ្ពោះទៅរកសន្តិភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ