ភាគីនានានៅអ៊ុយក្រែនរំលោភលើបទឈប់បាញ់


ភាគីនានានៅអ៊ុយក្រែនរំលោភលើបទឈប់បាញ់ - ảnh 1
ភាគីនានានៅអ៊ុយក្រែនរំលោភលើបទឈប់បាញ់ (Image: VNA)

(VOVworld) – ២ ថ្ងៃក្រោយពីបទឈប់បាញ់រវាងកងទ័ពរដ្ឋាភិបាលអ៊ុយក្រែន និងកំលាំងប្រឆាំងរដ្ឋាភិបាលនៅតំបន់ខាងកើតនៃប្រទេសនេះចូលជាធរមាន ការបាញ់កាំភ្លើងធំនៅបន្តកើតមានឡើងនៅតំបន់ខាងជើងទីក្រុង Donetsk និងកំពង់
ផែរយុទ្ធសាស្ត្រ Mariupol។ ការបាញ់កាំភ្លើងធំពោលខាងលើបានកើតមានឡើងជិត នឹងព្រលានយន្តហោះ Donetsk ដែលកងទ័ពរដ្ឋាភិបាលអ៊ុយក្រែនកំពុងត្រួតពិនិត្យ ទោះបីជាកំលាំងប្រឆាំងរដ្ឋាភិបាលកំពុងត្រួតនិត្យទីក្រុងនេះ។ ភាគីទាំង ២ សុទ្ធតែ ឡើងសម្លេងចោទប្រកាន់គ្នាក្នុងការរំលោភលើបទឈប់បាញ់។ នាបច្ចុប្បន្ន មិនទាន់មានព័ត៌មានណាមួយអំពីជនរងគ្រោះក្នុងការប៉ះទង្កិចនេះនៅឡើយ។
មុននោះ នារាត្រីថ្ងៃទី ៦ កញ្ញា ការបាញ់កាំភ្លើងធំតម្រង់ទៅលើកំពង់ផែរ
Mariupol បានកើតមានឡើងដែលធ្វើឲ្យជនស៊ីវិលចំនួន ១ នាក់ត្រូវស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ