ភាគីប្រឆាំងនៅថៃទាមទាលុបចោលការបោះឆ្នោត

ភាគីប្រឆាំងនៅថៃទាមទាលុបចោលការបោះឆ្នោត - ảnh 1
ការបោះឆ្នោតបានប្រព្រឹត្តទៅនៅថៃនាថ្ងៃទី ២ កុម្ភៈ កន្ហលងមក។ (Image: Vietnam+)

(VOVworld) – មេធាវីតំណាងឲ្យគណៈបក្សប្រជាធិបតេយ្យនៅថៃ (DP) លោក
 Wiratana Kalayasiri បានឲ្យដឹងថា៖ ក្នុងពាក្យប្តឹងតវ៉ានៃ DP  ដែលទាមទារំសាយ
គណៈបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន លោកស្រី Yingluck
Shinawatra ហើយចាត់ទុកថា៖ ការបោះឆ្នោតពោលខាងលើបាន រំលោភលើ
រដ្ឋធម្មនុញ្ញ ដោយសារ ការបោះឆ្នោតនេះមិនសម្រេចបានក្នុងមួយថ្ងៃ ទេ។ ក្រៅ
ពីនោះ DP នៅទាមទាចេញបទហាមឃាត់ចំពោះសមាជិកនៃ គណៈបក្ស Puea
Thai កាន់អំណាចចូលរួមក្នុងរាល់សកម្មភាពនយោបាយ។ ខណៈដែលនោះ អាមេរិកទើបនឹងប្រកាសមិនចង់ឃើញការធ្វើពូលប្រហារ ឬ អំពើហឹង្សានៅថៃទេ
ព្រមទាំង សម្តែងការព្រួយបារម្មណ៍ចំពោះភាពតានតឹងនយោបាយដែលកំពុង
ជាការសាកល្បងចំពោះខឿនប្រជាធិបតេយ្យនៅប្រទេសអាស៊ី-អាគ្នេយ៍នេះ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaki បានសង្កត់ ធ្ងន់ថា៖ អាមេរិកមិនគាំទ្រភាគីណាមួយនៅថៃឡើយហើយដាស់តឿនភាគីទាក់ទិននានា
ដំណើរការចរចារដ៏ស្រោះត្រង់សំដៅដោះស្រាយការខ្វែងគំនិតនយោបាយ
ដោយសន្តិវិធីនិងប្រជាធិបតេយ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ