ភាគីប្រឆាំងនៅថៃមិនធ្វើការសម្រុះសម្រួលនិងចរចារជាមួយរដ្ឋាភិបាលឡើយ
|
បាតិករនៅថៃ (រូបថតៈ AFP) |
(VOVworld)- តាមផែនការរបស់ភាគីប្រឆាំងនៅថៃ ក្នុងថ្ងៃទី១៣មករា បាតុករ ចាប់
ផ្តើមការបិទវិថីសំខាន់ៗ សំដៅរារាំងមន្ត្រី រាជការទៅកាន់កន្លែងធ្វើការនិងផ្តាច់អគ្គី
សនីនៅស្ថាប័នរដ្ឋសំខាន់ៗមួយចំនួនក្នុងទីក្រុង បាងកក់។ កម្លាំងបាតុករកំពុងរិះ
រកគ្រប់វិធីក្នុងគោលដៅផ្តួលរំលំ រដ្ឋាភិបាលបណ្តោះអាសន្នរបស់លោកស្រីនាយក
រដ្ឋមន្រ្តី Yingluck Shinawatra និងរារាំងការបោះឆ្នោតដែលគ្រោងនឹងប្រព្រឹត្តទៅ
នាថ្ងៃទី២កុម្ភៈខាងមុខ។ ថ្លែង មតិជាមួយបាតុករនាថ្ងៃទី១២មករា មេដឹកនាំបាតុករ
លោក Suthep Thaugsuban បានបដិសេធចំពោះការសម្រុះសម្រួលនិងការចរចារ
ជាមួយរដ្ឋាភិបាល។ ក្នុងពេលនោះ លោកស្រី នាយករដ្ឋាមន្រ្តីថៃ Yingluck
Shinawatra អះអាងថានឹងបន្តរក្សាដំណែងនាយករដ្ឋមន្ត្រីបណ្តោះអាសន្នដើម្បីរៀប
ចំការ បោះឆ្នោតសកលនាថ្ងៃទី២កុម្ភៈខាងមុខ៕