ភាគីប្រឆាំងនានានៅយេម៉ែនបានឈានដល់សម្រេចបានកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរឈ្លើសសឹកដ៏សំខាន់

(VOVWORLD) - នាថ្ងៃទី ១៦ ខែកុម្ភៈ អង្គការសហប្រជាជាតិ (អ.ស.ប) បានឲ្យដឹងថាភាគាប្រឆាំងនានានៅ ប្រទេសយេម៉ែន បានឯកភាពអនុវត្តកិច្ចព្រមព្រៀងមួយស្តីពីការផ្លាស់ប្តូរឈ្លើសសឹកសំខាន់ ដែលត្រូវបានខក ខានជាយូរមកហើយ។
ភាគីប្រឆាំងនានានៅយេម៉ែនបានឈានដល់សម្រេចបានកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរឈ្លើសសឹកដ៏សំខាន់ - ảnh 1ក្រុមឧទ្ទាម Houth នៅទីក្រុង Sanaa (រូបថត៖ AFP/TTXVN)

 

ក្នុងសេចក្តីប្រកាសមួយដែលបានចេញផ្សាយនៅរដ្ឋធានី Amman ប្រទេស ហ្សកដានី ក្រោយការពិភាក្សាអស់រយៈពេល ៧ ថ្ងៃរវាងភាគីប្រឆាំងនានា គណៈបេសកកម្មនៃ អ. ស.ប នៅយេម៉ែនបានឲ្យដឹងថាកងកម្លាំង Houthi និងរដ្ឋាភិ    បាលយេម៉ែន បានសម្រេចចិត្តដាក់ឲ្យដំណើរការផ្លាស់ប្តូរបញ្ជីឈ្មើសសឹកដែល ត្រូវដោះលែងនាពេលឆាប់ៗ។ យោងតាម អ.ស.ប នេះនឹងក្លាយជាការផ្លាស់ប្តូរយ៉ាងទ្រង់ទ្រាយធំជាផ្លូវការលើកដំបូងចាប់តាំងពីជម្លោះបានផ្ទុះឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ