ភាគីប្រឆាំងនានារបស់យេម៉ែនចាប់ផ្តើមការចរចារសន្តិសភាពនៅកូវ៉ែតឡើងវិញ
|
ភាគីប្រឆាំងនានារបស់យេម៉ែនចាប់ផ្តើមការចរចារសន្តិសភាពនៅកូវ៉ែតឡើងវិញ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៦ កក្កដា បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហា
នៅយេម៉ែន លោក Ismail Oulud Cheikh Ahmed បានដាស់តឿនភាគីប្រឆាំង
នានានៅយេម៉ែនចេញសេចក្តីសម្រេចដែលបង្ហាញនូវសុឆ័ន្ទៈនិងការទទួលខុស
ត្រូវជាមួយប្រជាពលរដ្ឋយេម៉ែន ក្នុងកាលៈទេសៈ ការចរចារសន្តិភាពត្រូវបាន
ចាប់ផ្តើមឡើងវិញនៅប្រទេសកូវ៉ែត។ តាមលោក Ahmed ថា៖ បណ្ដាការចរចារ
រវាងរដ្ឋាភិបាលរបស់ប្រធានាធិបតីនិងកំលាំងជ្រុលនិយម Houthi នឹងប្រមូលផ្តុំ
ទៅលើការពង្រឹងបទឈប់បាញ់ដែលបានជូលជាធរមានចាប់ពីថ្ងៃទី ១១ មេសា
តទៅ ប៉ុន្តែ ត្រូវបានរំលោពជាច្រើនលើជាច្រើនសារ។ ភាគីទាំងពីរក៏នឹងពិភាក្សា
អំពីការបង្កើតបណ្ដាគណៈកម្មាធិការយោធាត្រួតពិនិត្យការដកទ័ព ការរំសាយ
សព្វាវុធនិងការបើកចេញរបៀងសុវត្ថិភាពសំរាប់ការជួយឧបត្ថម្ភមនុស្សធម៌៕