ភាគីប្រឆាំងនៅស៊ីរីចាប់ផ្តើមវង់ចរចាថ្មីជាមួយរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ៣ កក្កដា ភាគីប្រឆាំងនៅស៊ីរីបានចាប់ផ្តើមវង់ចរចាថ្មីជាមួយមជ្ឈ ដ្ឋានមន្ត្រីរុស្ស៊ីស្តីពីកិច្ចព្រមព្រៀងសន្តិភាពនៅភូមិភាគខាងត្បូងស៊ីរី។ 
ភាគីប្រឆាំងនៅស៊ីរីចាប់ផ្តើមវង់ចរចាថ្មីជាមួយរុស្ស៊ី - ảnh 1 ភាគីប្រឆាំងនៅស៊ីរីចាប់ផ្តើមវង់ចរចាថ្មីជាមួយរុស្ស៊ី

នាថ្ងៃទី ៣ កក្កដា ភាគីប្រឆាំងនៅស៊ីរីបានចាប់ផ្តើមវង់ចរចាថ្មីជាមួយមជ្ឈ ដ្ឋានមន្ត្រីរុស្ស៊ីស្តីពីកិច្ចព្រមព្រៀងសន្តិភាពនៅភូមិភាគខាងត្បូងស៊ីរី។ តាមនោះ ភាគីប្រឆាំងនៅស៊ីរីនឹងប្រគល់សព្វាវុធនិងអនុញ្ញាតឲ្យកងទ័ពរុស្ស៊ីឈានចូល បណ្ដាទីរួមស្រុកដែលពួកគេកំពុងត្រួតត្រា។ អ្នកនាំពាក្យភាគីប្រឆាំងស៊ីរី លោក Ibrahim al Jabawi បានឲ្យដឹងថា៖ កំលាំងប្រឆាំងបាននាំទៅដល់តុចរចា «ចម្លើយសំរាប់បញ្ជីឈ្មោះសំណូមពររបស់រុស្ស៊ី» សំដៅកសាងការព្រមពៀង ឈប់បាញ់គ្នា។ ក្នុងនោះ រួមមានសំណូមពរចំពោះភាគីប្រឆាំងប្រគល់អាវុធនិងធានាអនាគតសំរាប់សមាជិកគ្រប់រូបនៃភាគីប្រឆាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ