ភាគីប្រឆាំងនៅស៊ីរីចូលរួមការចរចារសន្តិភាពនៅទីក្រុង Geneva


ភាគីប្រឆាំងនៅស៊ីរីចូលរួមការចរចារសន្តិភាពនៅទីក្រុង Geneva - ảnh 1
ភាគីប្រឆាំងនៅស៊ីរីចូលរួមការចរចារសន្តិភាពនៅទីក្រុង Geneva (Image: VNA)

(VOVworld) – ក្រោយរយៈពេល ៤ ថ្ងៃពិភាគ្សានៅទីក្រុង Riyadh របស់អារ៉ាប់ប៊ី
 សាអូឌីត នាថ្ងៃទី ២៩ មករា គណៈកម្មាធិការចរចារជាន់ខ្ពស់ (HNC) ស្ថាប័ន
តំណាងសំរាប់ភាគីប្រឆាំងនយោបាយនិងប្រដាប់អាវុធនៅស៊ីរីបានប្រកាសនឹង
 ចូលរួមការចរចារសន្តិភាពដឹកនាំដោយ អ.ស.ប. ដែលប្រព្រឹត្តទៅនៅទីក្រុង
Geneva​ (ស្វីស)។ លោក Asaad al-Zoabi អ្នកប្រមុខក្រុមចរចារ HNC បានឲ្យដឹង
ថា៖ ក្រុមនេះទទួលបានការធានាដែលគេស្វែងរកអំពីការបញ្ឈប់ការ ទម្លាក់
គ្រាប់បែកទៅលើទីប្រជុំជននិងបញ្ឈប់រាល់ការទន្ទ្រានកាន់កាប់។ HNC នឹង
បញ្ជូនសមាជិកចំនួន ៣០ ដល់ ៤៥ នាក់ចូលរួមការចរចារលើកនេះ ហើយ
គ្រោងពិភាគ្សាជាមួយបេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី
លោក Staffan de  Mitsura នាថ្ងៃទី ៣១ មករា។ សេចក្តីសម្រេចចូលរួមការចរ
ចារសន្តិភាពរបស់ភាគីប្រឆាំនៅស៊ីរីត្រូវបានចាត់ទុកជាការបោះជំហានថ្មីក្នុង
ការខំប្រឹងប្រែងរបស់ អ.ស.ប. និងសហគមន៍អន្តរជាតិក្នុងការបញ្ចប់សង្គ្រាម
ស៊ីវិលនៅស៊ីរី ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ