ភាគីប្រឆាំងនៅស៊ីរីត្រៀមខ្លួនជាស្រេចតភ្ជាប់ឡើងវិញនូវកិច្ចចរចារ

ភាគីប្រឆាំងនៅស៊ីរីត្រៀមខ្លួនជាស្រេចតភ្ជាប់ឡើងវិញនូវកិច្ចចរចារ - ảnh 1
ទិដ្ឋភាពបាក់បែកនៅតំបន់ Qastal al-Harami ជិតក្បែទីក្រុង Aleppo នាថ្ងៃទី ៩ ធ្នូ
 (រូបថត៖AFP/TTXVN)

(VOVworld) - រដ្ឋមន្រ្តីការបរទេសបារាំងលោក Jean-Marc Ayrault ឲ្យដឹងថា ភាគី
ប្រឆាំងនៅស៊ីរីត្រៀមខ្លួនជាស្រេចតភ្ជាប់ឡើងវិញនូវកិច្ចចរចារជាមួយរដ្ឋអំណាច
របស់ប្រធានាធិបតីលោក Bashar al-Assad ដោយមិនមានលក្ខខណ្ឌចម្បងណាមួយ
ឡើយ។ព័ត៌មានពោលខាងលើត្រូវបានលោក Ayrault នាំចេញ ក្រោយពីជំនួប
សន្ទនារវាងតំណាងមហាអំណាចលោកខាងលិចជាមួយភាគី ប្រឆាំងនៅស៊ីរី នៅ
រដ្ឋធានីប៉ារីស។
ទាក់ទិនដល់សង្គ្រាមប្រឆាំងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស នាថ្ងៃទី១០
ធ្នូ កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលជាសម្ព័ន្ធភាពរវាងខ្មាន់កាំភ្លើងអារ៉ាប់
និងជន Kurd ក្រោមការគាំពារបស់អាមេរិកនោះ បានប្រកាសវគ្គទី២នៃយុទ្ធនាការ
វាយប្រហារទៅលើ Raqqa ដែលជាកំពែងរបស់ IS នៅស៊ីរី។សេចក្ដីប្រកាសពោល
 ខាងលើត្រូវបាននាំចេញក្រោយពីរដ្ឋមន្រ្តីការពារជាតិអាមេរិកលោកAshton Carter
 បញ្ជាក់ថា វ៉ាស៊ីនតោននឹងដាក់ពង្រាយបន្ថែមទាហានចំនួន២០០នាក់ទៅកាន់
ស៊ីរីដើម្បីជួយឧបត្ថម្ភកងកម្លាំងជនអារ៉ាប់និងជន Kurd ពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ