ភាគីប្រឆាំងនៅស៊ីរីនឹងចូលរួមសន្និសីទទីក្រុង Geneva លើកទី ២

ភាគីប្រឆាំងនៅស៊ីរីនឹងចូលរួមសន្និសីទទីក្រុង Geneva លើកទី ២ - ảnh 1
អ្នកនាំពាក្យរបស់ SNC លោក Khaled Saleh (Image: VOV)

(VOVworld) – នាថ្ងៃទី ១០ វិច្ឆិកា សម្ព័ន្ធភាពជាតិស៊ីរីប្រឆាំង (SNC)  បានប្រកាសនឹង
ចូលរួមសន្និសីទសន្តិភាពអំពីស៊ីរី ឬហៅថា៖ សន្និសីទទីក្រុង Geveva លើកទី ២ ក្នុង
ករណី កំលាំងកងទ័ពស៊ីរីសេរី (FSA) ក្នុងប្រទេសគាំទ្រ ជំហាននេះរបស់ភាគីប្រឆាំង។ អ្នកនាំពាក្យរបស់ SNC លោក Khaled Saleh បានឲ្យដឹងថា៖ គោលដៅរបស់ភាគីប្រឆាំង
គឺសំដៅឯកភាពកំលាំងដើម្បីបើកចេញដំណើរការសន្តិភាពមួយនៅស៊ីរី។ កំលាំងនេះ
នឹងចូលរួមសន្និសីទទីក្រុង Geneva លើកទី ២ ប៉ុន្តែ FSA ត្រូវជាផ្នែកមួយក្នុងគណៈប្រ
តិភូរបស់ភាគីប្រឆាំងនៅសន្និសីទនេះ។ ក្នុងព្រឹត្តិការទាក់ទិនមួយទៀត បន្ទាប់ពីជំនួប
ត្រីភាគីរវាងរដ្ឋមន្ត្រីការបរទេសរបស់ឥណ្ឌារុស្ស៊ីនិងចិននៅទីក្រុង New Dehli (ឥណ្ឌា)
នាថ្ងៃទី ១០ វិច្ឆិកា រដ្ឋមន្ត្រីការបរទេសប្រទេសម្ចាស់ផ្ទះ លោក Salman Khursid បានឲ្យ
ដឹងថា៖ ប្រទេសទាំង ៣ សង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការស្វែងរកដំណោះស្រាយ
ខាងនយោបាយសំរាប់វិបត្តិនៅស៊ីរី។ សន្និសីទអំពីសន្តិភាពនៅស៊ីរីដែលគ្រោងនឹង
ប្រព្រឹត្តទៅនាខែវិច្ឆិកានេះនៅត្រូវបានផ្អាកដោយការខ្វែងគំនិតរវាងភាគីទាក់ទិននា
នាអំពីពេលវេលានិងសមាសភាពចូលរួមសន្និសីទពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ