ភាគីប្រឆាំងនៅស៊ីរីផ្អាកជំនួបចរចារសន្តិភាព

ភាគីប្រឆាំងនៅស៊ីរីផ្អាកជំនួបចរចារសន្តិភាព - ảnh 1
កម្លាំងឧទ្ទាមបាញ់កាំភ្លើងធំទៅលើកងកម្លាំងរដ្ឋាភិបាលនៅទីក្រុង Aleppo (រូបថត៖AFP/TTXVN)

(VOVworld) - ជនឧទ្ទាមស៊ីរីចំនួន១០ក្រុមនាថ្ងៃទី២ មករា បានប្រកាសផ្អាក
ជំនួបចរចារសន្តិភាពដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែនេះនៅរដ្ឋធានី Astana របស់
 កាហ្សាក់ស្ថាន ដោយចោទប្រកាន់រដ្ឋាភិបាលស៊ីរី បានរំលោភកិច្ចព្រមព្រៀងឈប់
បាញ់ដែលទើបនឹងបានអូសបន្លាយក្នុងរយៈពេល៤ថ្ងៃតែប៉ុណ្ណោះ។កិច្ចព្រមព្រៀង
ឈប់បាញ់ថ្មីបំផុតនេះត្រូវបានសម្របសម្រួលដោយរុស្ស៊ីនិងទួរគី ហើយមានការ
ចូលរួមរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរីនិងខ្មាន់កាំភ្លើងចំនួន៦ហ្មឺននាក់នៃក្រុម
ប្រដាប់អាវុធប្រឆាំងចំនួន៧ មិនរួមមានអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស និង
រណសិរ្ស Al-Nursa ដែលមានទំនាក់ទំនងជាមួយបណ្ដាញភេរវកម្ម អន្តរជាតិ Al-
Qaeda នោះទេ។ក្រោយពីកិច្ចព្រមព្រៀងឈប់បាញ់នេះចូលជា ធរមានចាប់ពីថ្ងៃទី
៣០ ធ្នូ ការប៉ះទង្គិចរវាងកងកម្លាំងរដ្ឋាភិបាលស៊ីរីនិងក្រុម ឧទ្ទាមនៅតែកើតមាន
ឡើងនៅតំបន់ជាយរដ្ឋធានី Damascus៕

ប្រតិកម្មទៅវិញ

ផ្សេងៗ