ភាគីប្រឆាំងនៅស៊ីរីព្រមាននឹងចាកចេញពីការចរចារសន្តិភាព
|
ភាគីប្រឆាំងនៅស៊ីរីព្រមាននឹងចាកចេញពីការចរចារសន្តិភាព (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣០ មករា គណៈកម្មាធិការចរចារជាន់ខ្ពស់ (HNC)
តំណាងនៃបណ្ដាភាគីប្រឆាំងនៅស៊ីរីក្នុងដំណើការចរចារសន្តិភាពជាមួយរដ្ឋ
អំណាច Damascus បានព្រមាននឹងចាកចេញពីបណ្ដាការចរចារដឹកនាំដោយ
អ.ស.ប. ក្នុងពេលដែលបណ្ដាការចរចារនេះមិនទាន់ចាប់ផ្តើមប្រសិនបើ
ស្ថានភាពមនុស្សធម៌នៅស៊ីរីមិនត្រូវបានកែលំអរ។ អ្នកសម្របសម្រួលរបស់
HNC លោក Riad Hijab បានប្រកាសនឹងមិនធ្វើការចរចារជាមួយរដ្ឋអំណាច
របស់ប្រធានា ធិបតី លោក Bashar al – Assad ដល់ពេលណាសេចក្តីសម្រេច
ចិត្ត អ.ស.ប. ស្តីពីបទហ៊ុំព័ទ្ធទីប្រជុំជនត្រូវបានអនុវត្ត។ លោក Hijab បានអះ
អាងថា៖ ក្រុមចរចារនឹងជូនដំណឹងសំរាប់បេសកជនពិសេសរបស់ អ.ស.ប.
ទទួលបន្ទុក បញ្ហានៅស៊ីរី លោក Geneva Staffan de Mitsura អំពីគំនិតចាក
ចេញពីការចរចារ ក្នុងករណី អ.ស.ប. និងបណ្ដាមហាអំណាចមិនអាចទល់
ស្កាត់ការរំលោភពោល ខាងលើ៕