ភាគីមានជម្លោះនៅប្រទេសយេម៉ែនឯកភាពឈប់បាញ់នៅទីក្រុង Hodeidah

(VOVWORLD) - នាថ្ងៃទី ១៣ ខែធ្នូ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ភាគីពាក់ព័ន្ធនានាដែលមានជម្លោះនៅក្នុងប្រទេសយេម៉ែន បានឯកភាពគ្នាលើការឈប់បាញ់គ្នានៅទីក្នុងទីក្រុងកំពង់ផែ Hodeidah។
ភាគីមានជម្លោះនៅប្រទេសយេម៉ែនឯកភាពឈប់បាញ់នៅទីក្រុង Hodeidah - ảnh 1 ភាពតានតឹងដែលបានកើតឡើងនៅទីក្រុងកំពង់ផែ Hodeidah

យោងតាម លោក Antonio Guterres បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះបានរួមបញ្ចូលការដាក់ពង្រាយកងកម្លាំងអព្យាក្រឹត និងការបង្កើតរបៀងមនុស្សធម៌ផងដែរ។

ក្របខ័ណ្ឌនយោបាយមួយនឹងត្រូវបានយកមកពិភាក្សានៅក្នុងកិច្ចចរចាជាបន្តបន្ទាប់ដែលគ្រោងនឹងរៀបចំឡើងនៅខែមករា ឆ្នាំ ២០១៩ ខាងមុខនេះ។ បេសកជនពិសេសអ.ស.ប លោក Martin Griffiths បានអះអាងថា ក្រុមកងកម្លាំងប្រដាប់អាវុធនឹងដកទ័ពចេញពីកំពង់ផែ Hodeida "ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ" ហើយការដកទ័ពចេញនេះត្រូវបានភាគីទាំងពីរឯកភាពគ្នាកាលពីកន្លងទៅនេះផងដែរ។ ក៏ប៉ុន្តែ រដ្ឋមន្រ្តីក្រសួងការបរទេសយេម៉ែន លោក  Khaled al-Yamani បានឲ្យដឹងថា កិច្ចព្រមព្រៀងស្តីពីការដកទ័ពចេញគ្រាន់តែជា " សម្មតិកម្ម" ប៉ុណ្ណោះ ដរាបណាកងកម្លាំងរបស់ Houthi មិនបានដកចេញពីទីក្រុងកំពង់ផែយុទ្ធសាស្ត្រពោលខាងលើឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ