ភាគីឥស្លាមនៅអេហ្ស៊ីបបង្កើតសម្ព័ន្ធភាពថ្មីមួយ

ភាគីឥស្លាមនៅអេហ្ស៊ីបបង្កើតសម្ព័ន្ធភាពថ្មីមួយ - ảnh 1
សមាជិកវ័យក្មេងនៃសម្ព័ន្ធភាពជាតិគាំទ្រភាព ស្របច្បាប់ (NASL) នៅអេហ្ស៊ីប បានបង្កើតសម្ព័ន្ធភាពបដិវត្តន៍។ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៤ កុម្ភៈ សមាជិកវ័យក្មេងនៃសម្ព័ន្ធភាពជាតិគាំទ្រភាព
ស្រប​ច្បាប់ (NASL) នៅអេហ្ស៊ីប បានបង្កើតសម្ព័ន្ធភាពបដិវត្តន៍។ ក្នុងសេចក្តី
ថ្លែងការមួយ សម្ព័ន្ធភាពឥស្លាមថ្មីនេះបានរិះគន់ការទទួលបរាជ័យនិងទស្សនៈ
“អន់ខ្សោយ” របស់ NASL ព្រមទាំងឲ្យដឹងថា៖ អង្គការនេះនឹងរៀបចំបណ្ដាការ
ធ្វើបាតុកម្មនិងដំណើការសកម្មភាពតម្រង់ទៅលើកំលាំងប៉ូលីសសំដៅសង្សឹក
សំរាប់ជនរងគ្រោះក្នុងយុទ្ធនាការរំសាយបាតុកម្មដ៏បង្ហូឈាម នាខែ សីហា ឆ្នាំ
២០១៣។ សមាជិកមួយនាក់នៃសម្ព័ន្ធភាពបដិវត្តន៍ថ្មីនេះ លោក Mohamed
Sohayb បានឲ្យដឹងថា៖ កំលាំងនេះនឹងបដិសេធរាល់ការចរចារសន្តិភាពជាមួយ រដ្ឋអំណាចនាបច្ចុប្បន្ន។ ក្នុងព្រឹត្តិការណ៍ផ្សេងទៀត នាថ្ងៃដ៏ដែល តុលាកាអាហ្ស៊ីប
បានរក្សាសាលក្រមដាក់គុក ៣ ឆ្នាំ ចំពោះអតីតរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃអេហ្ស៊ីប
លោក  Habib al-Adly ដែលបានកាន់ដំណែងក្នុង​សម័យកាលរបស់អតីតប្រធានា
ធិបតីអេហ្ស៊ីប លោក  Hosni Mubarack និងឧបការីណ៍របស់លោករូបនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ