ភ្ញៀវកិត្តិយសប្រមាណ ៤៣០០ នាក់នឹងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe

(VOVWORLD) - ក្នុងនោះមានភ្ញៀវកិត្តិយសប្រមាណ ៧០០នាក់ មកពីប្រទេសនិងតំបន់ដែនដី ចំនួន ២១៧ ជុំវិញពិភពលោក និងតំណាងអង្គការអន្តរជាតិ រួមទាំងប្រមុខរដ្ឋ/រដ្ឋា ភិបាលចំនួន ៣៥នាក់។

ភ្ញៀវកិត្តិយសប្រមាណ ៤៣០០ នាក់នឹងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe - ảnh 1មនុស្សម្នាដាក់ផ្ការំលឹកវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នៅ Shimonoseki ខេត្ត Yamaguchi កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ (រូបថត៖ Kyodo/VNA)
ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុនលោក Hirokazu Matsuno បានឲ្យដឹងថា ភ្ញៀវកិត្តិយសនៅក្នុងនិងក្រៅប្រទេសប្រមាណ ៤៣០០  នាក់នឹងចូលរួមពិធីបុណ្យសព ថ្នាក់ជាតិ របស់អតីតនាយករដ្ឋមន្ត្រី លោក Shinzo Abe នៅរដ្ឋធានីតូក្យូនៅសប្តាហ៍ ក្រោយ។ ក្នុងនោះមានភ្ញៀវកិត្តិយសប្រមាណ ៧០០នាក់ មកពីប្រទេសនិងតំបន់ដែនដី ចំនួន ២១៧ ជុំវិញពិភពលោក និងតំណាងអង្គការអន្តរជាតិ រួមទាំងប្រមុខរដ្ឋ/រដ្ឋា ភិបាលចំនួន ៣៥នាក់។ យោងតាមលោក Matsuno រដ្ឋាភិបាលជប៉ុននឹងតម្រូវឲ្យភ្ញៀវ បរទេសទាំងអស់ដែលអញ្ជើញចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រី លោក Abe ត្រូវពាក់ម៉ាស់ ហើយអនុវត្តន៍វិធានការកំចាត់មេរោគដើម្បីការពារការ រីករាលដាលនៃមេរោគកូវីដ-១៩។
មុននោះ រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តរៀបចំពិធីបុណ្យសព្វថ្នាក់ជាតិចំពោះ អតីតនាយករដ្ឋមន្ត្រី លោក Abe នៅថ្ងៃទី ២៧ ខែកញ្ញា នៅឯមជ្ឈមណ្ឌលសិល្បៈ ក្បាច់គុន Nippon Budokan រដ្ឋធានីតូក្យូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ