ភ្ញៀវទេសចរជាងបីហ្មឺននាក់ចូលរួមFestival អាវផាយហាណូយ
|
Festival អាវផាយហាណូយ |
(VOV)_នាយប់ថ្ងៃទី១៦តុលា នៅក្នុងពិធីបិទ Festival អាវផាយហាណូយ ឆ្នាំ
២០១៦ លោកNgo Van Quy អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បាន
អោយដឹងថា៖ក្រោយរយៈពេល៣ថ្ងៃប្រព្រឹត្តទៅ Festival អាវផាយហាណូយ ២០១៦ បាន
ទាក់ទាញភ្ញៀវទេសចរជាង៣ហ្មឺននាក់ចូលរួម។ នេះគឺជាព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌
គួរអោយទាក់ទាញ មានទ្រង់ទ្រាយធំ និងមានកម្លាំងរីកសាយភាយខ្លាំងក្លា។ សកម្ម
ភាពជាច្រើនលើកសរសើរអាវផាយប្រពៃណី រួមចំណែកពង្រឹងនិងពង្រីកតំលៃអាវផាយ
ប្រពៃណីក្នុងការអភិវឌ្ឍន៍ទេសចរណ៍។ Festival អាវផាយហាណូយ ២០១៦ មានការចូល
រួមរបស់បណ្ដាឯកអគ្គរដ្ឋទូត ដំណាងស្ថានទូត និងអង្គការអន្តរជាតិប្រចាំនៅវៀត
ណាម អ្នកស្រាវជ្រាវ សិល្បករ សិប្បករជាច្រើននៅក្នុងនិងក្រោប្រទេស៕