ភ្ញៀវទេសចរណ៍ចំនួន ២៨ នាក់ត្រូវបានស្លាប់ទាំងស្រុងនៅប្រទេសព័រទុយហ្គាល់គឺជាជនជាតិអាល្លឺម៉ង់

(VOVWORLD) - យ៉ាងហោចណាស់មានភ្ញៀវទេសចរចំនួន ២៨ នាក់ត្រូវបានស្លាប់និង ៣នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងគ្រោះថ្នាក់ចរាចរថយន្តទេសចរណ៍រមួយនាថ្ងៃទី ១៧ ខែមេសានៅលើកោះ Madeira ប្រទេសព័រទុយហ្គាល់។
ភ្ញៀវទេសចរណ៍ចំនួន ២៨ នាក់ត្រូវបានស្លាប់ទាំងស្រុងនៅប្រទេសព័រទុយហ្គាល់គឺជាជនជាតិអាល្លឺម៉ង់ - ảnh 1 ទិដ្ឋភាពនៃគ្រោះថ្នាក់នៅប្រទេសព័រទុយហ្គាល់

អភិបាលក្រុង លោក Filipe Sousa បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវទសចរបានស្លាប់រួមមានបុរសចំនួន ១១ នាក់ និងស្ត្រី ១៧ នាក់ ហើយអ្នកទាំងអស់នេះគឺជាជនជាតិអាល្លឺម៉ង់។ អ្នកបើកបររថយន្តនិងមគ្គុទ្ទេសក៍ទេសចរណ៍គឺជាជនក្នុងស្រុក ហើយស្ថិតក្នុងចំណោមអ្នករងរបួសផងដែរ។ យោងតាមព័ត៌មានដំបូង     រថយន្តដឹកភ្ញៀវទេសចរអាល្លឺម៉ង់ចំនួន ៥៥ នាក់ត្រូវបានក្រឡាប់ និងសង្កត់ទៅលើផ្ទះសម្បែងរបស់ជនស៊ីវិលនៅតាមដងផ្លូវ។ នាបច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់ថាតើមូលហេតុអ្វីដែលបណ្តាលឱ្យមានគ្រោះថ្នាក់គួរឲ្យរន្ធត់នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ