ភ្ញៀវទេសចរណ៍​អន្តរជាតិមក​កាន់វៀតណាមក្នុងខែមេសា ឆ្នាំ ២០២២ កើនឡើង ២,៤​ ដង បើ​ប្រៀប​ធៀបនឹងខែមុន

(VOVWORLD) - ព័ត៌មានពីអគ្គនាយកដ្ឋានស្ថិតិទូទៅបានប្រកាសកាលពីថ្ងៃទី ២៩ ខែមេសា បានឲ្យដឹងថា៖ ភ្ញៀវទេសចរណ៍អន្តរជាតិមកកាន់វៀតណាមក្នុងខែមេសាឆ្នាំ២០២២ បានកើនឡើង ២,៤ ដង បើប្រៀបធៀបនឹងខែមុន និង៥,២ ដងច្រើនជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដោយសារវៀតណាមបានបើកទ្វារទេសចរណ៍ និងជើងហោះហើរអន្តរជាតិជាច្រើនត្រូវបានស្ដារឡើងវិញ។ 
ភ្ញៀវទេសចរណ៍​អន្តរជាតិមក​កាន់វៀតណាមក្នុងខែមេសា ឆ្នាំ ២០២២ កើនឡើង ២,៤​ ដង បើ​ប្រៀប​ធៀបនឹងខែមុន - ảnh 1ភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាវៀតណាម ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅនៅព្រលានយន្តហោះ Noi Bai ទីក្រុងហាណូយ។ (ប្រភព៖ កាសែតយុវជន thanhnien.vn)

ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២២ ភ្ញៀវទេសចរណ៍អន្តរជាតិមកកាន់វៀតណាមបានឈានដល់ចំនួនជិត ១៩២,៤ ពាន់នាក់ កើនឡើងជិត ១៨៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណូលពីសេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសេវាកម្មធ្វើដំណើរទាំងអស់បានកើនឡើងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារវៀតណាមបានបើកទ្វារទេសចរណ៍តាំងពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ និងមានថ្ងៃឈប់សម្រាកជាសាធារណៈនៅខែមេសា ឆ្នាំ ២០២២ ដូច្នេះតម្រូវការទេសចរណ៍របស់ប្រជាជនបានកើនឡើងយ៉ាងខ្លាំង។

ចាប់ពីថ្ងៃទី ៥-២៣ ខែឧសភា វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ នៅទីក្រុងហាណូយ បណ្តាខេត្ត-ក្រុងជិតខាង។ បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានទេសចរណ៍ កំពុងសម្របសម្រួលជាមួយអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា និងអង្គភាពពាក់ព័ន្ធនានា ដើម្បីជំរុញការងារផ្សព្វផ្សាយពត៌មាន ផ្សព្វផ្សាយរូបភាព និងម៉ាកយីហោទេសចរណ៍វៀតណាមមកកាន់គណៈប្រតិភូកីឡា មិត្តភ័ក្តិ ភ្ញៀវទេសចរក្នុងតំបន់ និងអន្តរជាតិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ