ភ្ញៀវទេសចរនិងអាណិកជនវៀតណាមយ៉ាងច្រើនកុះករមកចូលរួមពិធីបុណ្យសែនខួបស្ដេច Hung
(VOVWORLD) - ពិធីដង្ហែគ្រែស្នែងមកវិហារស្រេច Hung ដែលជាសកម្មភាពមួយក្នុងក្រប ខ័ណ្ឌពិធីបុណ្យសែនខួបស្ដេច Hung បានប្រព្រឹត្តទៅនាថ្ងៃទី២៣ មេសា (ពោលគឺថ្ងៃទី៨ ខែទី៣ តាមច័ន្ទគតិ) នៅមណ្ឌលកេរ្តិ៍ដំណែកប្រវត្តិសាស្ត្រវិហារស្ដេច Hung ខេត្ត Phu Tho។
ពិធីដង្ហែគ្រែស្នែងមកវិហារស្ដេច Hung (រូបថត៖ Internet) |
ពិធីដង្ហែគ្រែស្នែងមកវិហារស្ដេច Hung ជាពិធីប្រពៃណីដែលបានថែរក្សា អភិរក្សក្នុងអំឡុងរាប់ពាន់ឆ្នាំកន្លងមក ដោយបានបង្ហាញនូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជាតិ បង្កើតឡើងកម្លាំងផែនមហាសាមគ្គីជាតិទាំងមូល រួមចំណែកលើកតម្កើង “ជំនឿសែនព្រេនស្ដេច Hung” នៅខេត្ត Phu Tho ដែលត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងរបស់មនុស្សលោក។
លោក Nguyen Duy Anh ប្រធានគណៈកម្មការគ្រប់គ្រងមណ្ឌលកេរ្តិ៍ដំណែលស្ដេច Hung ឲ្យដឹងថា ឆ្នាំនេះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកកាន់វិហារស្ដេច Hung យ៉ាងច្រើនកុះករណាស់។
“ចាប់តាំងពីជំនឿសែនព្រេនស្ដេច Hung ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងរបស់មនុស្សលោកមក គឺបរិមាណភ្ញៀវទេសចរអន្តរជាតិបានមកកាន់វិហារ Hung មានការកើនយ៉ាងលឿន ពិសេសគឺបរិមាណអាណិក ជនវៀតណាមដែលវិលមកចូលរួមពិធីបុណ្យវិហារ Hung ក៏កើនយ៉ាងខ្លាំង ដែរ។ ខ្ញុំគិតថា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចរាចរណ៍មានភាពងាយស្រួលជាង គុណភាពជីវភាពរស់នៅខ្ពស់ជាង ដូច្នេះហើយជនរួមជាតិវិលមកចូលរួមពិធីបុណ្យកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ”។
ពិធីបុណ្យសែនខួបស្ដេច Hung ឆ្នាំ២០១៨ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ដល់ទី២៥ មេសា៕