ភ្ញៀវទេសចរអន្តរជាតិដំបូងមកទស្សនាឈូងសមុទ្រ Ha Long ក្នុងឆ្នាំថ្មីប្រពៃណី
(VOVWORLD) - នាព្រឹកថ្ងៃទី១៦ កុម្ភៈ (ពោលគឺថ្ងៃទី១ ខែ១ តាមច័ន្ទគតិ) នៅកំពង់ផែ ទេសចរណ៍អន្តរជាតិ Tuan Chau ទីក្រុង Ha Long នោះ គណៈកម្មាធិការ ប្រជាជនខេត្ត Quang Ninh បានរៀបចំពិធីទទួលស្វាគមន៍ភ្ញៀវទេសចរដំបូង ដែលមកទស្សនាឈូងសមុទ្រ Ha Long នាថ្ងៃដំបូងក្នុងឆ្នាំថ្មីប្រពៃណី។
ថ្នាក់ដឹកនាំខេត្ត Quang Ninh ជូនអាំងប៉ាវចំពោះភ្ញៀវទេសចរអន្តរជាតិដំបូងដែលមកទស្សនាឈូងសមុទ្រ Ha Long ក្នុងឆ្នាំថ្មីប្រពៃណី (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី១៦ កុម្ភៈ (ពោលគឺថ្ងៃទី១ ខែ១ តាមច័ន្ទគតិ) នៅកំពង់ផែ ទេសចរណ៍អន្តរជាតិ Tuan Chau ទីក្រុង Ha Long នោះ គណៈកម្មាធិការ ប្រជាជនខេត្ត Quang Ninh បានរៀបចំពិធីទទួលស្វាគមន៍ភ្ញៀវទេសចរដំបូង ដែលមកទស្សនាឈូងសមុទ្រ Ha Long នាថ្ងៃដំបូងក្នុងឆ្នាំថ្មីប្រពៃណី។ នេះជា សកម្មភាពជាប្រចាំឆ្នាំ ដើម្បីបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ ភាពរួសរាយ រាក់ទាក់ របស់ផ្នែកទេសចរណ៍ Quang Ninh តាមនោះរួមចំណែកផ្សព្វផ្សាយ រូបភាពទឹកដី មនុស្សវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ៕