ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមក្នុងឆមាសទីមួយនៃឆ្នាំ ២០២០ មានការថយចុះ ដោយសារការរីករាលដាលនៃ COVID-19

(VOVWORLD) - មូលហេតុគឺថា វៀតណាមនៅតែបន្តអនុវត្តវិធានការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត  ហើយមិនទាន់បើកទ្វារសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិទេ។

យោងតាមព័ត៌មានពីអគ្គនាយកស្ថិតិ ចេញផ្សាយជាផ្លូវការ នៅថ្ងៃទី ២៩ ខែមិថុនាបានឲ្យដឹងថា ក្នុងខែមិថុនាឆ្នាំ ២០២០ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមមានត្រឹមតែ ៨៨០.០០០ នាក់ប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ពោលគឺធ្លាក់ចុះ ៩៩,៣% បើប្រៀបធៀបនឹងឆ្នាំមុន។ មូលហេតុគឺថា វៀតណាមនៅតែបន្តអនុវត្តវិធានការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត  ហើយមិនទាន់បើកទ្វារសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិទេ។ ភ្ញៀវអន្តរជាតិភាគច្រើនជាអ្នកជំនាញនិងអ្នកបច្ចេកទេសបរទេស ដែលកំពុងអនុវត្តន៍នូវគំរោងនានានៅវៀតណាមតែប៉ុណ្ណោះ។

ជាទូទៅ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ ភ្ញៀវទេសចរអន្តរជាតិដែលមកវៀតណាមគឺជាង ៣,៧៤ លាននាក់ ធ្លាក់ចុះ ៥៥,៨% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ជាមួយគ្នានេះ  ផ្នែកទេសចរណ៍បានដាក់ចេញនូវកម្មវិធី “ប្រជាជនវៀតណាមធ្វើដំណើរទេសចរណ៍ក្នុងប្រទេសវៀតណាម” ដើម្បីជំរុញទេសចរណ៍ក្នុងស្រុក ទន្ទឹមនឹងការត្រៀមលក្ខខណ្ឌចាំបាច់ ដើម្បីបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ