ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទីក្រុង​ហាណូយ​សម្រេចបានជិត ១​ លានលើកនាក់​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២៣

(VOVWORLD) - ភ្ញៀវទេសចរអន្តរជាតិមកទីក្រុងហាណូយត្រូវបានប៉ាន់ប្រមាណថាមានចំនួនជិត ១ លាននាក់ កើនជិត ៦ ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទីក្រុង​ហាណូយ​សម្រេចបានជិត ១​ លានលើកនាក់​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២៣ - ảnh 1ភ្ញៀវទេសចរអន្តរជាតិមកទីក្រុងហាណូយសម្រេចបានជិត ១ លានលើកនាក់ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣

យោងតាមមន្ទីរទេសចរណ៍ទីក្រុងហាណូយបានឲ្យដឹងថាក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០២៣ ភ្ញៀវទេសចរមកទីក្រុងហាណូយសម្រេចបានជិត ៥,៩ លានលើកនាក់ កើន ២ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិមកទីក្រុងហាណូយត្រូវបានប៉ាន់ប្រមាណថាមានចំនួនជិត ១ លាននាក់ កើនជិត ៦ ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នាបច្ចុប្បន្ន ទីក្រុងហាណូយមានមូលដ្ឋានស្នាក់នៅជាង ៣ ៧០០ កន្លែង ជាមួយនឹងបន្ទប់ជាង ៧០ ២០០ ក្នុងនោះមានសណ្ឋាគារជាង ៦០០ មានស្តង់ដារផ្កាយ ១ ទៅ ៥ ។ ប្រព័ន្ធមូលដ្ឋានសេវាកម្មទិញទំនិញ អាហារដ្ឋាន និងលេងកម្សាន្តជាប់ស្តង់ដារបម្រើភ្ញៀវទេសចរបានទាក់ទាញ និងបម្រើភ្ញៀវទេសចរ និងប្រជាជនអញ្ជើញមកទស្សនា ទិញទំនិញយ៉ាងច្រើនកុះករ។ នាបច្ចុប្បន្ន ផ្នែកទេសចរណ៍ហាណូយផ្ដោតលើការលើកកម្រិត អភិវឌ្ឍន៍ខ្សែទេសចរណ៍ពីមជ្ឈមណ្ឌលទីក្រុងដល់ភូមិរបរ តភ្ជាប់ជាមួយគោលដៅទេសចរណ៍របស់ហាណូយជាមួយខេត្ត ក្រុងជិតខាង។  ផ្នែកទេសចរណ៍ទីក្រុងអនុវត្តន៍រាល់សកម្មភាពតភ្ជាប់ សហប្រតិបត្តិការជាមួយខេត្តក្រុងទេសចរណ៍នានា ក៏ដូចជាចូលរួមកម្មវិធីផ្សព្វផ្សាយទេសចរណ៍នៅតាមទីផ្សារនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ