ភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនាតំបន់ភាគកណ្ដាលវៀតណាម ក្នុងប៉ុន្មានថ្ងៃចូលឆ្នាំថ្មីប្រពៃណី

(VOVWORLD) - នាថ្ងៃដើមដំបូងនៃឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំកុរ ឯកស័ក២០១៩ ក្រុមភ្ញៀវ ទេសចរចំនួន១៦៨នាក់ដែលបានធ្វើដំណើរតាមនាវាសមុទ្រ Silversea នៃ ក្រុមហ៊ុនទេសចរណ៍ Tan Hong បានមក “បើកសំណាងផ្ទះ” នៅព្រះបរមរាជវាំង Hue។
ភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនាតំបន់ភាគកណ្ដាលវៀតណាម ក្នុងប៉ុន្មានថ្ងៃចូលឆ្នាំថ្មីប្រពៃណី - ảnh 1 ភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនាព្រះបរមរាជវាំង Hue (រូបថត៖ Toquoc.vn)

  ប្រធានគណៈកម្មាធិការប្រជានខេត្ត Thua Thien Hue លោក Phan Ngoc Tho មានគោលបំណងថា រាល់ភ្ញៀវទេសចរទាំងនេះនឹងជាឯកអគ្គរដ្ឋទូតទេសចរ ដែលរួមចំណែកផ្សព្វផ្សាយរូបភាពទីក្រុង Hue ទៅកាន់មិត្តភក្តិអន្តរជាតិ។

        ក្នុងថ្ងៃដដែល មានភ្ញៀវទេសចរអន្តរជាតិរាប់ពាន់នាក់ក៏បានមកទស្សនា និងទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមនៅព្រះបរមរាជវាំងផងដែរ។ លោក Phan Thanh Hai នាយកមជ្ឈមណ្ឌលអភិរក្សកេរដំណែលអតីតរាជធានី Hue បានអោយដឹងថា៖

        “យើងខ្ញុំបានរៀបចំល្បែងកំសាន្តប្រជាប្រិយនិងសកម្មភាពសម្ដែងតូរ្យតន្ត្រីរាជ្យវាំងក្នុងអំឡុងពេលបុណ្យតេតនេះ។ យើងខ្ញុំនឹងបង្កលក្ខណៈដ៏ល្អបំផុតដើម្បី បម្រើភ្ញៀវទេសចរ ហើយសង្ឃឹមថា ភ្ញៀវទេសចរនឹងមកដល់ Hue កាន់តែច្រើនពី មួយថ្ងៃទៅមួយថ្ងៃ”។

        នាថ្ងៃទី៥ ខែកុម្ភៈ ពោលគឺថ្ងៃទី១បុណ្យតេតឆ្នាំកុរ ឯកស័ក មន្ទីរទេសចរណ៍ ទីក្រុងដាណាំងបានសហការជាមួយអាកាសយានដ្ឋានអន្តរជាតិដាណាំងនិងក្រុមហ៊ុនអាកាសចរណ៍ Vietjet រៀបចំពិធីទទួលស្វាគមន៍ជើងហោះហើរដំបូងដែល ចុះចតនៅទីក្រុងដាណាំងក្នុងឆ្នាំថ្មី២០១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ