ភ្ញៀវទេសចរអន្តរជាតិរាប់ពាន់នាក់ បើកសំណាងដីឈូងសមុទ្រ Ha Long នៅថ្ងៃដំបូងនៃឆ្នាំថ្មី
(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ - ថ្ងៃទី ១ នៃបុណ្យចូលឆ្នាំថ្មី ឆ្នាំ រោង ឆស័ក ឆ្នេរសមុទ្រ Ha Long (Quang Ninh) បានស្វាគមន៍ក្រុមភ្ញៀវទេសចរណ៍ដំបូង “បើកសំណាងដី” និងជិះកប៉ាល់ទៅទស្សនាឈូងសមុទ្រ Ha Long។
ភ្ញៀវដំបូងបានមកដល់ឈូងសមុទ្រ Ha Long តាំងពីព្រឹកព្រលឹម ថ្ងៃដំបូងនៃបុណ្យតេត (រូបថត៖ VOV) |
ក្រុមទីមួយ ជាមួយនឹងភ្ញៀវទេសចរចំនួន ២៩៨ នាក់បានមកដល់កំពង់ផែទេសចរណ៍អន្តរជាតិ Ha Long ចំពេលមានតន្ត្រីដ៏អ៊ូអរនៃរបាំម៉ុងសាយ និងកន្លែងភ្លឺនៃផ្កាម៉ាក់ខៃពណ៌ក្រហម។ លោក Cao Tuong Huy ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh មានវត្តមានតាំងពីព្រលឹម ដើម្បីស្វាគមន៍ភ្ញៀវដំបូង ដោយផ្តល់ផ្កា និងនិងអាំងប៉ាវសំណាងតាមទំនៀមទម្លាប់វៀតណាម និងសេចក្តីជូនពរយ៉ាងកក់ក្តៅ។
តាមការរំពឹងទុកថា នៅថ្ងៃទី១នៃបុណ្យតេតនឹងមានភ្ញៀវទេសចរជាង៤.០០០នាក់ឡើងកប៉ាល់ទៅទស្សនាឈូងសមុទ្រ Ha Long ពីកំពង់ផែដឹកអ្នកដំណើរពីរគឺ Ha Long និង Tuan Chau។ ក្រៅពីភ្ញៀវដែលមកលេងនៅឈូងសមុទ្រ Ha Long ក៏ស្វាគមន៍កប៉ាល់ទេសចរណ៍អន្តរជាតិ ដែលកាន់តែមានភាពរស់រវើកជាបណ្តើរៗដូចមុនការរីករាលដាលនៃ កូវីដ ១៩ ដែលមានកប៉ាល់ទេសចរណ៍ជាង ៦០ គ្រឿង និងភ្ញៀវចុះឈ្មោះ ៧០.០០០ នាក់ក្នុងឆ្នាំ ២០២៤៕