ភ្ញៀវទេសចរឥណ្ឌាមកទស្សនាវៀតណាមកើនឡើងយ៉ាងខ្លាំង
(VOVWORLD) - ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២២ ភ្ញៀវទេសចរមកពីកូរ៉េខាងត្បូងមានចំនួនច្រើនបំផុត ពោលគឺស្រូបយក ២៦,៣% ។
ក្រុមភ្ញៀវទេសចរណ៍ឥណ្ឌាទៅទស្សនា Van Mieu - Quoc Tu Giam។ រូបថត៖ Y Yen/ dulich.laodong.vn |
យោងតាមអគ្គនាយកដ្ឋានទេសចរណ៍ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) បានឲ្យដឹងថា៖ ក្នុងខែតុលា ឆ្នាំ២០២២ ចំនួនភ្ញៀវអន្តរជាតិមកវៀតណាមបានកើនឡើង ១២,១% បើប្រៀបធៀបនឹងខែមុន។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២២ ភ្ញៀវទេសចរមកពីកូរ៉េខាងត្បូងមានចំនួនច្រើនបំផុត ពោលគឺស្រូបយក ២៦,៣% ។ ជាពិសេស ទីផ្សារឥណ្ឌាមានការកើនឡើងគួរឲ្យចាប់អារម្មណ៍។ ក្នុងខែតុលា ឆ្នាំ ២០២២ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ២ ម៉ឺន នាក់មកពីឥណ្ឌា កើន ៣៨% បើប្រៀបធៀបនឹងខែមុន ហើយខ្ពស់ជាង ២៥,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ មុនពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩។ ចាប់ពីខែកក្កដាឆ្នាំ ២០២២ ចំនួនភ្ញៀវឥណ្ឌាមកទស្សនាវៀតណាមប្រចាំខែបានកើនឡើងលើសពីឆ្នាំ ២០១៩។
គោលដៅទេសចរណ៍របស់វៀតណាមដែលភ្ញៀវទេសចរណ៍ឥណ្ឌាមានបំណងចង់ទៅទស្សនាគឺ ហាណូយ ហូជីមិញ Phu Quoc Da Nang និង Quy Nhon៕