ភ្ញៀវរាប់ពាន់នាក់ទៅទស្សនាទីសក្ការៈលោកប្រធានហូជីមិញនៅខេត្តត្រាវិញ
(VOVWORLD) - នាថ្ងៃទី ៣០ មេសា ភ្ញៀវទេសចរណ៍រាប់ពាន់នាក់បានទៅទស្សនាវិហារគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅឃុំ Long Duc ទីក្រុង Tra Vinh ខេត្ត Tra Vinh។
ទីសក្ការៈលោកប្រធានហូជីមិញនៅខេត្តត្រាវិញ។ (រូបថត៖ VOV) |
អ្នកចូលទស្សនាទីសក្ការៈនេះបានកើនឡើងយ៉ាងខ្លាំង ភាគច្រើនជាក្រុមគ្រួសារ។ លោក Huynh Van Sa ប្រជាជនម្នាក់នៅខេត្ត Tra Vinh មកទស្សនាទីសក្ការៈគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញបានចែករំលែកថា៖ “នៅថ្ងៃទី៣០ ខែមេសា ដែលជាថ្ងៃប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមជាតិ ខ្ញុំក៏បានទៅ ទីសក្ការៈនេះគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ហើយចៅៗរបស់ខ្ញុំក៏បានដើរតាមផងដែរ។ កន្លែងណាដែលទាក់ទងនឹងប្រវត្តិសាស្ត្រ ក្មេងៗចូលចិត្តណាស់ លើសពីនេះថ្ងៃបុណ្យក៏មានមនុស្សច្រើន សាច់ញាតិក៏មកលេងកម្សាន្តផងដែរ។ ខ្ញុំទៅតែម្តងក្នុងមួយឆ្នាំ ហើយទៅចំថ្ងៃនេះតែម្តង”។
ទីក្ការៈគោរពវិញ្ញាណក្ខ័ន្ធប្រធានហូជីមិញនៅខេត្តត្រាវិញត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៧០លើផ្ទៃដី ៥,៤ ហិចតា៕