ភ្ញៀវអន្តរជាតិមកវៀតណាមក្នុងរយៈពេល៤ខែកន្លងមក លើសពី៦លាននាក់
(VOVWORLD) - ក្នុងរយៈពេល ៤ ខែកន្លងមក ភ្ញៀវអន្តរជាតិ មកកាន់ប្រទេសវៀតណាមបានកើនឡើងដល់ ៦,២ លាននាក់ កើនឡើងជាង ៦៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ភ្ញៀវទេសចរបរទេសបំពេញបែបបទដើម្បីចូលមកវៀតណាម។ (រូបថត៖ VNA) |
យោងតាមតួរលេខដែលប្រកាសដោយអគ្គនាយកដ្ឋានស្ថិតិវៀតណាម នៅព្រឹកថ្ងៃទី ២៩ ខែមេសាបានឱ្យដឹងថា ក្នុងខែមេសាឆ្នាំ ២០២៤ ចំនួនភ្ញៀវអន្តរជាតិមកកាន់ វៀតណាមមានចំនួនជិត ១,៦ លាននាក់។ ក្នុងរយៈពេល ៤ ខែកន្លងមក ភ្ញៀវអន្តរជាតិ មកកាន់ប្រទេសវៀតណាមបានកើនឡើងដល់ ៦,២ លាននាក់ កើនឡើងជាង ៦៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លទ្ធផលនេះគឺអាស្រ័យលើគោលនយោបាយទិដ្ឋាការដ៏អំណោយផល និង កម្មវិធីជំរុញតម្រូវការទេសចរណ៍ដ៏ទាក់ទាញ ដែលកំពុងនាំមកនូវប្រសិទ្ធភាព ទាក់ ទាញភ្ញៀវទេសចរអន្តរជាតិមក
វៀតណាម ដែលមានការកើនឡើងខ្ពស់បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន៕