ភ្នាក់ងារនៅខេត្តLaiChauសកម្មគាំទ្រកម្លាំងប៉ូលីសសមុទ្រនិងត្រូតពិនិត្យនេសាទ

ភ្នាក់ងារនៅខេត្តLaiChauសកម្មគាំទ្រកម្លាំងប៉ូលីសសមុទ្រនិងត្រូតពិនិត្យនេសាទ - ảnh 1
បណ្ដានាយទាហាននៃកងទ័ពជើងទឹកវៀតណាមកំពុងបំពេញការងារនៅកោះ Truong Sa


(VOVworld) - អនុវត្តកម្មវិធី “មនោសញ្ចេតនា Hoang Sa – Truong Sa”​ ដោយសហភាព
ពលករវៀតណាមបំផុសឡើង ខេត្ត Lai Chau បានរៃអង្គាសទឹកប្រាក់ចំនួន៦២០លាន
ដុង ដើម្បីគាំទ្របណ្ដាកម្លាំងត្រួតពិនិត្យនេសាទ ប៉ូលីសសមុទ្រ និងអ្នកនេសាទ ដែល
កំពុងបំពេញភារកិច្ចលើសមុទ្រ។ដោតទឹប្រាក់ចំនួន៤១៥លានដុង ទីក្រុង Lai Chau​ គឺជាតំបន់ដែលមានបរិមាណសមាជិកសហជីពចូលរួមការរៃអង្គាសប្រាក់ច្រើនបំផុត។
លោក Vuong Chi Cong អនុប្រធានសហភាពពលករខេត្ត Lai Chau បានឲ្យដឹងថា៖
“សហភាពពលករខេត្ត​ Lai Chau បានមានឯកសារបញ្ជាណែនាំអង្គការសហជីពគ្រប់
ជាន់ថ្នាក់ក្នុងខេត្ត បង្កើនការងារឃោសនា ចលនាកម្មករភ្នាក់ងារ សំដៅយល់ច្បាស់
ការផ្ដួចផ្ដើមគំនិតរបស់បក្សនិងរដ្ឋ។នាពេលខាងមុខយើងខ្ញុំបន្តលើកទឹកចិត្ត បញ្ជា
ណែនាំអង្គការសហជីពគ្រប់ជាន់ថ្នាក់រៃអង្គាសប្រាក់ដើម្បីគាំទ្របណ្ដាកំលាំងបំពេញ
ការងារនៅកោះសមុទ្រ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ