ភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ

(VOVWORLD) -  នាយប់ថ្ងៃទី ១ ខែកក្កដា ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ដើម្បីពិភាក្សាអំពីទំនាក់ទំនងវៀតណាម - អាមេរិក និងបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh

ភាគីទាំងពីរ បានឯកភាពវាយតម្លៃថា ភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់ប្រជា ជននៃប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិ បត្តិការនិងការអភិវឌ្ឍនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងលើពិភព លោក។ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh និងទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានឯកភាពពង្រឹងការសម្របសម្រួលគ្នានៅវេទិកាអន្តរជាតិ ដូចជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមរួម។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ ដូចគ្នា ដូចជាកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ល។ ព្រមទាំងអះអាងការគាំទ្រតួនាទីស្នូលរបស់អាស៊ាន អំពីសេរីភាពនាវាចរណ៍និងការដោះស្រាយជម្លោះនៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិក្នុងនោះមាន UNCLOS ១៩៨២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ