ភាពតានតឹងកើតឡើងជាថ្មីរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីននៅវិហារអ៊ីស្លាម Al Aqsa

(VOVWORLD) - នាថ្ងៃទី ១៧ ខែមេសា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងប៉ូលិសអ៊ីស្រាអែលនិងប៉ាឡេស្ទីននៅវិហារអ៊ីស្លាម Al Aqsa  បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានសម្រុកចូលតំបន់នោះ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១០ នាក់រងរបួស។

ភាពតានតឹងកើនឡើងនៅក្នុងក្រុងយេរូសាឡឹម ក្នុងបរិបទដែលខែបុណ្យរ៉ាម៉ាដានរបស់មូស្លីមឆ្នាំនេះ ត្រូវនឹងថ្ងៃបុណ្យសំខាន់ៗរបស់ជនជាតិយូដានិងគ្រឹស្ត ដូច្នេះគេប៉ាន់ស្មានថាក្នុងឱកាសនេះមានសាសនិករាប់ម៉ឺននាក់បាននាំគ្នាទៅកាន់ទីក្រុងចាស់របស់ក្រុងយេរូសាឡឹម ដែលជាកន្លែងពិសិដ្ឋសម្រាប់សាសនាទាំង៣។ ភាគីប៉ាឡេស្ទីនបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ១៥២ នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាដែលបានកើតឡើងនៅបរិវេណវិហារអ៊ីស្លាម Al Aqsa ខណៈដែលភាគីអ៊ីស្រាអែលរាយការណ៍ថា មានមនុស្ស ១២០ នាក់បានរងរបួស៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ