ភាពតានតឹងក្នុងទំនាក់ទំនងឥណ្ឌា-ប៉ាគីស្ថានបន្តកើនឡើងថែមទៀត

ភាពតានតឹងក្នុងទំនាក់ទំនងឥណ្ឌា-ប៉ាគីស្ថានបន្តកើនឡើងថែមទៀត - ảnh 1
ភាពតានតឹងក្នុងក់ទំនងឥណ្ឌា-ប៉ាគីស្ថានបន្តកើនឡើងថែមទៀត (Image: Vietnamplus)

(VOVworld) – មជ្ឃដ្ឋានមន្ត្រីឥណ្ឌាបានឲ្យដឹងថា៖ ទាហានចំនួន ៥ នាក់ នៃប្រទេសនេះ
ត្រូវស្លាប់ ក្នុងការវាយប្រហាររបស់កងទ័ពប៉ាគីស្ថាន ដែលបាន កើតមានឡើងតាម
បណ្តោយតំបន់ខ្សែត្រួតពិនិត្យព្រំដែន (LOC) នៅរដ្ឋ Jammu និង Kashmir នារាត្រីថ្ងៃទី ៥
សីហា។ សមាជិកសភាឥណ្ឌាបានប្រតិកម្មយ៉ាង ខ្លាំងក្លាចំពោះរឿងហេតុនេះ នៅសម័យ
ប្រជុំរដ្ឋសភា នាថ្ងៃទី ៦ សីហា។ ប្រធានគណៈបក្ស Samajwadi Party (SP) លោក Mulayam
Singh Yadav បានសង្កត់ធ្ងន់ថា៖ ការវាយប្រហាររបស់ប៉ាគីស្ថានគឺបញ្ហាដ៏ធ្ងន់ធ្ងរ ហើយ
ព្រមានអំពីស្ថានភាពគ្រោះថ្នាក់ តាមបណ្តោយតំបន់ព្រំដែនជាមួយប៉ាគីស្ថាន។ បណ្ដា
សមាជិកសភានៃគណៈបក្សប្រឆាំងដឹកនាំដោយគណៈបក្សប្រជាជនឥណ្ឌា (BJP) បាន
ថ្កោលទោសទាហានប៉ាគីស្ថានក្នុងការរំលោភលើបទឈប់បាញ់តាមបណ្តោយតំបន់ LOC
។ រីឯខ្លួនវិញ ក្រសួងការបរទេសប៉ាគីស្ថាន នាថ្ងៃទី ៦ សីហា បានអះអាងថា៖ ការចោទ
ប្រកាន់ពោលខាងលើរបស់ឥណ្ឌាគ្មានមូលដ្ឋាន ទេ។ អ្នកនាំពាក្យក្រសួងការរទេសប៉ាគី
ស្ថានបានលើកច្បាស់ថា៖ មជ្ឈដ្ឋានកងទ័ពប្រទេសនេះបានបញ្ជាក់ថាគ្មានជំលោះណា
មួយដែលបានកើតមានឡើងក្នុងតំបន់ LOC ទេ។ ទន្ទឹមនឹងនោះ ភាគីប៉ាគីស្ថានបានអះ
អាងថែមទៀតថា៖ ប្រទេសនេះនៅសន្យាប្រតិបត្តិតាមកិច្ចព្រមព្រៀងអំពីការឈប់បាញ់
នៅតំបន់​ LOC ឆ្នាំ ២០០៣ ហើយចាត់ទុកថា៖ នេះគឺជាវិធានការសំខាន់ដើម្បីកសាង
ទំនុកទុកចិត្តឆ្ពោះទៅការចាប់ផ្តើមដំណើរការចរចាររវាងប្រទេសទាំង ២ យ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ