ភាពតានតឹងកើនឡើងរវាងហុងគ្រីនិងសហភាពអឺរ៉ុប ជុំវិញបញ្ហាថវិកានិងអន្តោប្រវេសន៍

(VOVWORLD) - នៅថ្ងៃទី ២១ ខែធ្នូ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានរិះគន់យ៉ាងខ្លាំង ចំពោះសហភាពអឺរ៉ុប(EU) ដែលបានរាំងស្កាត់កញ្ជប់ថវិការសម្រាប់ទីក្រុង Budapest ហើយបានអះអាងថា ហុងគ្រីនឹងបន្តអនុវត្តបទប្បញ្ញត្តិដ៏តឹងរ៉ឹងលើបញ្ហាអន្តោប្រវេសន៍។

ភាពតានតឹងកើនឡើងរវាងហុងគ្រីនិងសហភាពអឺរ៉ុប ជុំវិញបញ្ហាថវិកានិងអន្តោប្រវេសន៍ - ảnh 1នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban។ (ប្រភព៖ AP)

មុននោះ អាជ្ញាធរជួរមុខរបស់ EU បាននិយាយថា ហុងគ្រីពិបាកនឹងទទួលបានផ្នែកជំនួយដំបូង នៃកញ្ចប់ថវិការាប់ពាន់លានអឺរ៉ូ ពីមូលនិធិស្តារឡើងវិញក្រោយជំងឺកូវីដ១៩ របស់សហភាពអឺរ៉ុបក្នុងឆ្នាំ២០២១ ដោយសារតែទំនាស់ទាក់ទងនឹងបញ្ហាប្រជាធិបតេយ្យនៅហុងគ្រី និងវិធានការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះបញ្ហាអន្តោប្រវេសន៍។ ថវិកាសម្រាប់ហុងគ្រី នៅតែ"ព្យួរ" ដោយសារតែសហភាពអឺរ៉ុបនិងហុងគ្រី  មិនអាចឈានដល់ការឯកភាពគ្នាលើបញ្ហាទាក់ទងនឹងការបើកចំណាយទុន។ សហភាពអឺរ៉ុបបានស្នើឱ្យហុងគ្រី ប្តេជ្ញាធ្វើកំណែទម្រង់ប្រតិបត្តិការប្រឆាំងនឹងអំពើពុករលួយ និងធានាឱ្យបានប្រសើរជាងទៀតនូវឯករាជ្យភាពផ្នែកយុត្តិធម៌ ដើម្បីជាថ្នូរនឹងកញ្ជប់ជំនួយដែលមានតម្លៃ ៧,២ពាន់លានអឺរ៉ូ (ស្មើរនឹង៨,១ពាន់លានដុល្លារអាមេរិក)។

លោកនាយករដ្ឋមន្ត្រី Orban បានបញ្ជាក់ថា បើយោងតាមទស្សនៈស្តីពីការបង្រួបបង្រួមនិងអនាគតរបស់EU សំណើនេះ នឹងធ្វើឱ្យEU“បែកបាក់” ហើយបានរិះគន់គោលនយោបាយរបស់ EU ដែលហួសសម័យ ក្នុងការប្រឈមមុខនឹងរលកជនអន្តោប្រវេសន៍ដ៏ធំ ចាប់តាំងពីឆ្នាំ ២០១៥មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ