ភាពតានតឹងកំពុងឡើងជណ្តើលើឧបទ្វីបកូរ៉េ

(VOVworld) – នាថ្ងៃទី ២ មេសា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានសម្តែងនូវការព្រួយបារម្មណ៍ដ៏ជ្រាលជ្រៅចំពោះភាពតានតឹងដែលកំពុង ឡើងជណ្តើលើឧបទ្វីបកូរ៉េ ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Ban Ki-moon ចាត់ទុក
ថា៖ សភាពការនាបច្ចុប្បន្នអាចហួសពីការត្រួតពិនិត្យ និងអំពាវនាវឲ្យភាគីនានា
អត់ធ្មត់។ អគ្គលេខាធិការ អ.ស.ប. បានសង្កត់ធ្ងន់ថា៖ ការចរចារសន្តិភាពគឺជា វិធានការណ៍តែមួយគត់ដើម្បីដោះស្រាយវបត្តិលើឧបទ្វីបកូរ៉េ។ ក្នុងឋានៈជាអគ្គ
លេខាធិការ អ.ស.ប. លោក Ban Ki-moon បានសន្យាខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តរបស់ខ្លួនដើម្បីទប់ស្កាត់សង្គ្រាមនិងកសាងស្ថិរភាពលើឧបទ្វីកូរ៉េ។ ក្នុង
សេចក្តីថ្លែងការផ្ញើដល់ ស.ប.ប.ក. លោក Ban Ki-moon បានអះអាងថា៖ “គ្មាន
ប្រទេសណាមួយមានឧបាយកលវាយប្រហាព្យុងយ៉ាង ដោយសារ រាល់ការខ្វែង
គំនិតនយោបាយ ឬ គោលនយោបាយកិច្ចការបរទេសនៅឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ