ភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្យ៖ Qatar ទាមទាលុបចោលបទហ៊ុំព័ទ្ធ

(VOVWORLD) - ដល់ពេលណា ប្រទេស Qatar នៅកំពុងត្រូវបានហ៊ុំព័ទ្ធ ពេលនោះ នឹងគ្មានការចរចារណាមួយឡើយ។ 
ភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្យ៖ Qatar ទាមទាលុបចោលបទហ៊ុំព័ទ្ធ  - ảnh 1 ភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្យ៖ Qatar ទាមទាលុបចោលបទហ៊ុំព័ទ្ធ 

(VOVworld) – ដល់ពេលណា ប្រទេស Qatar នៅកំពុងត្រូវបានហ៊ុំព័ទ្ធ ពេលនោះ នឹងគ្មានការចរចារណាមួយឡើយ។ នេះគឺជាសេចក្តីជូនដំណឹងរបស់ Qatar ដែលត្រូវបាននាំចេញនាថ្ងៃទី ១៩ មិថុនា ចំពោះបណ្ដាប្រទេសអារ៉ាប់ជិតខាង ដែលកំពុងស្វែងរករបៀបហ៊ុំព័ទ្ធប្រទេសនេះ។ ថ្លែងមតិនៅជាមួយមជ្ឈដ្ឋានសារ ព័ត៌មាននៅរដ្ឋធានី Doha រដ្ឋមន្ត្រីការបរទេស Qatar លោក Mohammed bin Abdulrahman Al Thani បានប្រកាសថា៖ បទដាក់ទណ្ឌក្មតម្រង់ទៅលើ Qatar សំដៅធ្វើឯកោប្រទេសនេះរបស់អារ៉ាប់ប៊ីសារអ៊ូឌីត សហព័ន្ធអេមីរេតអារ៉ាប់រួម Bahrain និងប្រទេសផ្សេងៗទៀតគឺជាទង្វើបង្ករឿងហេតុ ព្រមទាំង អះអាងថា៖ លក្ខ័ណ្ឌដំបូងបង្អស់ដើម្បីរៀបចំការចរចារគឺបញ្ចប់ភា្លមមួយរំពេចបទហ៊ុំព័ទ្ធទាំង នេះ។ រដ្ឋមន្ត្រីកាបរទេស Qatar ក៏បានលើកច្បាស់ថា៖ បណ្ដការចរចារត្រូវ ប្រព្រឹត្តទៅបរិយាកាសសមភាពអរិយធម៌ដោយឈលើគ្រឹះស្ថានរឹងមាំ គ្មានការ ដាក់សម្ពាធឬភាពឯកោណាមួយឡើយ។ សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការ បរទេស Qatar ត្រូវបាននាំចេញបន្ទាប់ពីសមភាគីសហព័ន្ធអេមីរេតអារ៉ាប់រួមបាន ព្រមានថា៖ បទហ៊ុំព័ទ្ធអាចអូសបន្លាយក្នុងរយៈពេលយូអង្វែង ទន្ទឹមនឹងនោះ ប្រកាសថា៖ នឹងគ្មានដំណោះស្រាយណាមួយឡើយប្រសិនបើ Doha មិនបញ្ឈប់ ជួយឧបត្ថម្ភភេរវកម្ម។

        នាថ្ងៃដដែល ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Qatar លោក Nguyen Hoang បានឲ្យដឹងថា៖ រាល់សកម្មភាពរបស់សហគមន៍ជនវៀតណាមនៅ Qatar នៅប្រព្រឹត្តទៅធម្មតា។ តាមឯកអគ្គរដ្ឋទូត Nguyen Hoang ថា៖ ដើម្បីធានាសន្តិ សុខសុវត្ថិភាពអំពីមនុស្សនិងទ្រពសម្បិត្តស្របច្បាប់សំរាប់សហគមន៍ជន វៀតណាមនៅ Qatar កំពុងសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នក្នុងប្រទេស ដើម្បីម្ចាស់ការរាល់វិធានការការពារប្រជាពលរដ្ឋវៀតណាមក្នុងករណីចាំបាច់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ