ភាពតានតឹងការទូតបានកើនឡើងរវាងចិននិងលីទុយអានី

(VOVWORLD) - កាយវិការនេះ ប្រព្រឹត្តិទៅក្នុងបរិបទដែលប្រទេសនៅតំបន់បាល់ទិចមួយនេះ បានអនុញ្ញាតឲ្យតំបន់ដែនដីកោះតៃវ៉ាន់(ចិន) បើកស្ថានទូតនៅក្នុងប្រទេសនេះ ដោយប្រើឈ្មោះដូចជាប្រទេសដាច់ដោយឡែកអញ្ជឹង។

នាថ្ងៃទី១០ ខែសីហា ចិនបានទាមទារឲ្យប្រទេសលីទុយអានីដកឯកអគ្គរដ្ឋទូតរបស់ប្រទេសនេះប្រចាំនៅទីក្រុងប៉េកាំងឲ្យវិលត្រលប់ទៅប្រទេសវិញ ទន្ទឹមនឹងនេះបានប្រកាសថា ចិននឹងកោះ ហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅVilnius ផងដែរ។ កាយវិការនេះ ប្រព្រឹត្តិទៅក្នុងបរិបទដែលប្រទេសនៅតំបន់បាល់ទិចមួយនេះ បានអនុញ្ញាតឲ្យតំបន់ដែនដីកោះតៃវ៉ាន់(ចិន) បើកស្ថានទូតនៅក្នុងប្រទេសនេះ ដោយប្រើឈ្មោះដូចជាប្រទេសដាច់ដោយឡែកអញ្ជឹង។

ក្រសួងការបរទេសចិនបានប្រឆាំងជំទាស់យ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់លីទុយអានី ដោយចាត់ទុកថា ការដែលលីទុយអានីបានអនុញ្ញាតឱ្យតំបន់ដែនដីតៃវ៉ាន់បើកស្ថាប័នតំណាងក្រោមឈ្មោះ “តៃវ៉ាន់” គឺជាការសកម្មភាពដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពរបស់ចិន។


ប្រតិកម្មទៅវិញ

ផ្សេងៗ