ភាពតានតឹងខាងការទូតនៅតំបន់ឈូងសមុទ្រពែក្ស៖ រដ្ឋមន្ត្រីការបរទេសកាតា ទទួលស្គាល់ថា ត្រូវការពេលវេលាជាច្រើន
(VOVWORLD) - នាថ្ងៃទី១៥ សីហា រដ្ឋមន្រ្តីការបរទេសកាតាលោក Sheikh Mohammed bin Abdulrahman Al-Thani ឲ្យដឹងថា ត្រូវចំណាយពេលវេលាជា ច្រើនទើបកសាងឡើងវិញទំនុកទុកចិត្តរវាងប្រទេសនានានៅតំបន់ឈូងសមុទ្រពែក្ស ក្នុងកាលៈទេសៈដែល វិបត្តិខាងការទូតដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលច្រើនឆ្នាំ កន្លងទៅនៅតំបន់នេះនៅតែរងភាពជាប់គាំង។
រដ្ឋមន្រ្តីការបរទេសកាតាលោក Sheikh Mohammed bin Abdulrahman Al-Thani (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី១៥ សីហា រដ្ឋមន្រ្តីការបរទេសកាតាលោក Sheikh Mohammed bin Abdulrahman Al-Thani ឲ្យដឹងថា ត្រូវចំណាយពេលវេលាជា ច្រើនទើបកសាងឡើងវិញទំនុកទុកចិត្តរវាងប្រទេសនានានៅតំបន់ឈូងសមុទ្រពែក្ស ក្នុងកាលៈទេសៈដែល វិបត្តិខាងការទូតដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលច្រើនឆ្នាំ កន្លងទៅនៅតំបន់នេះនៅតែរងភាពជាប់គាំង។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នក យកព័ត៌មាននៅក្រុង Doha លោក Al-Thani លើកច្បាស់ថា ភាពតានតឹងនៅ តំបន់ឈូងសមុទ្រពែក្សបានធ្វើឲ្យផ្លាស់ប្ដូរទំនាក់ទំនងក្នុងតំបន់ ខណៈដែល ជំលោះរវាងកាតានិងក្រុមប្រទេសអារ៉ាប់ចំនួន៤ ដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីត បានឈានចូលសប្ដាហ៍ទី១១ហើយ។ អ្នកដឹកនាំក្រសួងការបរទេសកាតាសង្កត់ធ្ងន់ថា កាតាជាប្រទេសមួយក្នុងចំណោមប្រទេសដែលបង្កើតឡើងក្រុមប្រឹក្សា សហប្រតិបតិ្តការតំបន់ឈូងសមុទ្រពែក្ស (GCC) ហើយ Doha ចាត់ទុកថា អង្គការនេះមានអត្ថន័យដ៏ធំធេងចំពោះប្រទេសទាំងអស់ក្នុងតំបន់៕