ភាពតានតឹងជុំរិញករណីចារបុរស Skripal ៖ អាល្លឺម៉ង់ស្នើឲ្យអង់គ្លេសផ្ដល់ ភស្តុតាងច្បាស់លាស់

(VOVWORLD) -នាថ្ងៃទី ៥ មេសាអ្នកសម្របសម្រូលទទួលបន្ទុកទំនាក់ទំនងជាមួយរុស្ស៊ីនៃរដ្ឋាភិបាលអាល្លឺម៉ង់ លោក Gernot Erler បានចាត់ទុកថា៖ អង់គ្លេសចាំបាច់ត្រូវបង្ហាញនូវភស្តុតាងដែលសរឲ្យឃើញថា រុស្ស៊ីឈរនៅខាងក្រោយករណីបំពុលចារបុរសជនជាតិរុស្ស៊ី លោក Sergei Skripal និងកូនស្រីរបស់លោកនៅអង់គ្លេសកាលពីខែមុន។
ភាពតានតឹងជុំរិញករណីចារបុរស Skripal ៖ អាល្លឺម៉ង់ស្នើឲ្យអង់គ្លេសផ្ដល់ ភស្តុតាងច្បាស់លាស់ - ảnh 1 អាល្លឺម៉ង់ស្នើឲ្យអង់គ្លេសផ្ដល់ ភស្តុតាងច្បាស់លាស់

        ឆ្លើយសម្ភាសន៍ជាមួយកាណាល់ទូរទស្សន៍ ARD របស់អាល្លឺម៉ង់ លោក Erler បានឲ្យដឹងថា៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May កំពុងប្រឈមមុខនឹងសម្ពាធ ដែលកាន់តែកើនឡើង បន្ទាប់ពីមជ្ឈមណ្ឌលស្រាវជ្រាវយោធារបស់អង់គ្លេស ដែលមានទីស្ដីការនៅ Porton Down បានអះអាងថា៖ នាបច្ចុប្បន្នមិនអាចសន្និដ្ឋានថាតើជាតិពុលសសៃប្រសាទដែលបានប្រើប្រាស់ក្នុងករណីវាយប្រហារលើលោក Sergei Skripal ត្រូវបានផលិតនៅរុស្ស៊ីឡើយ។ លោករូបនេះបានអំពាវនាវឲ្យប្រទេសលោកខាងលិចនានា និងរុស្ស៊ីគប្បីបញ្ឈប់ភាពតានតឹងកំពុងឡើងជណ្ដោះ ខណៈពេលអង្គការហាមឃាត់អាវុធគីមី (OPCW ) កំពុងអនុវត្តន៍ ការស៊ើបអង្កេតដោយឯករាជ្យអំពីជាតិពុលនេះ ដែលបានប្រើប្រាស់ក្នុងការណីវាយប្រហារពោលខាងលើ។

        ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាថ្ងៃទី ៥ មេសា លោកស្រី Yulia Skripal កូនស្រីរបស់លោក Sergei Skripal ដែលត្រូវបំពុលនៅអង់គ្លេសកាលពីខែមុន បានចេញសេចក្ដីប្រកាស បន្ទាប់ពីដឹងខ្លួនឡើងវិញកាលពីសប្ដាហ៍មុន។ ក្នុងសេចក្ដីប្រកាសនេះ លោកស្រី បានឲ្យដឹងថា នាបច្ចុប្បន្ននេះសុខភាពរបស់នាងបានជាសះស្បើយជាបណ្ដើរៗហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ