ភាពតានតឹងថ្មីបានបង្កើតឡើងបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីនៅអាប់ហ្គានីស្ថាន
|
បេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីវង់ទី ២ នៅ អាប់ហ្គានីស្ថាន លោក Abdullah Abdullah (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៨ មិថុនា បេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីវង់ទី ២
នៅ អាប់ហ្គានីស្ថាន លោក Abdullah Abdullah បានស្នើឲ្យបញ្ឈប់សកម្មភាពពិនិត្យ
សន្លឹក ដោយសារសង្ស័យមានការរំលោភទៅលើច្បាប់ក្នុងការបោះឆ្នោតនេះ។
កាយវិការនេះអាចបណ្ដាលឡើងវបត្តិនយោបាយមួយក្នុងកាលៈទេសៈ
អាប់ហ្គានីស្ថានកំពុងឆ្លងកាត់ ដំណាក់កាលផ្ទេរប្រគល់សិទ្ធិអំណាចប្រជាធិបតេយ្យ
ដំបូងគិតតាំងពីឆ្នាំ ២០០១។ លោក Abdullah បានចោទប្រកាន់បេក្ខជន Ashraf Ghani ប្រធានាធិតីនៃប្រទេសនេះ លោក Hamid Karzai និងគណៈកម្មាធិការរៀបចំការបោះ
ឆ្នោតឯករាជ្យ (IEC) ទាក់ទិន ដល់ការលួចបន្លំក្នុងការបោះឆ្នោតលើកនេះ។ តាម
គំរោង លទ្ធផលដំបូងនៃការបោះឆ្នោតប្រធានាធិបតីអាប់ហ្គានីស្ថាននឹងត្រូវបាន
ប្រកាស នាថ្ងៃទី ២ កក្កដា និង លទ្ធផលជាផ្លូវការនឹងត្រូវបានប្រកាសនាថ្ងៃទី
២២ កក្កដា ខាងមុខ៕