ភាពតានតឹងនៅតំបន់ឈូងសមុទ្រពែក្ស៖អាល់ហ្សេរីនិងបារាំងអំពាវនាវឲ្យភាគីទាក់ទិននានាធ្វើការសន្ទនា

(VOVWORLD) - នាថ្ងៃទី៦ មិថុនា អាល់ហ្សេរីបានសំដែងការព្រួយបារម្ភយ៉ាងជ្រាល ជ្រៅក្រោយពីប្រទេសអារ៉ាប់មួយចំនួនបានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយ កាតា ព្រមទាំងអំពាវនាវឲ្យប្រទេសទាក់ទិនទាំងអស់ដោះស្រាយការខ្វែងគំនិត ជាមួយ Doha តាមកិច្ចសន្ទនា។
ភាពតានតឹងនៅតំបន់ឈូងសមុទ្រពែក្ស៖អាល់ហ្សេរីនិងបារាំងអំពាវនាវឲ្យភាគីទាក់ទិននានាធ្វើការសន្ទនា - ảnh 1រដ្ឋមន្រ្តីការបរទេស បារាំងលោក Jean-Yves Le Drain (រូបថត៖AFP/TTXVN) 

(VOVworld) - នាថ្ងៃទី៦ មិថុនា អាល់ហ្សេរីបានសំដែងការព្រួយបារម្ភយ៉ាងជ្រាល ជ្រៅក្រោយពីប្រទេសអារ៉ាប់មួយចំនួនបានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយ កាតា ព្រមទាំងអំពាវនាវឲ្យប្រទេសទាក់ទិនទាំងអស់ដោះស្រាយការខ្វែងគំនិត ជាមួយ Doha តាមកិច្ចសន្ទនា។ក្រសួងការបរទេសបារាំង នាថ្ងៃដដែលក៏បានឲ្យ ដឹងថា ប៉ារីសសង្ឃឹមថា ភាពចម្រូងចម្រាសខាងការទូតរវាងបណ្ដាប្រទេសអារ៉ាប់ ជាមួយកាតា នឹងត្រូវបានដោះស្រាយតាមកិច្ចសន្ទនាដែរ។រដ្ឋមន្រ្តីការបរទេស បារាំងលោក Jean-Yves Le Drain គ្រោងនឹងពិភាក្សាជាមួយសមភាគីអារ៉ាប់ ប៊ីសាអូឌីតនិងកាតានាថ្ងៃទី៦ មិថុនាជួបសន្ទនាជាមួយតំណាងរបស់ព្រះអង្គម្ចាស់ អេមីរ៉ាតអារ៉ាប់រួមនាថ្ងៃទី៧ មិថុនា ហើយទៅកាន់ អេហ្ស៊ីបនាថ្ងៃទី៨ មិថុនា ដើម្បី ពិភាក្សាអំពីវិបត្តិពោលខាងលើផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ