ភាពតានតឹងនៅត្រើយ Gaza បន្តឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ

ភាពតានតឹងនៅត្រើយ Gaza បន្តឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1
ភាពតានតឹងនៅត្រើយ Gaza បន្តឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ (Image: VNA)



(VOVworld) – ភាពតានតឹងនៅត្រើយ Gaza បន្តឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានបណ្ដាការវាយប្រហារដោយយន្តហោះរបស់អ៊ីស្រាអែលតម្រង់ទៅលើ មូលដ្ឋានយោធារបស់ចលនាឥស្លាម Hamas នៅប៉ាឡេស្ទីនដែលធ្វើឲ្យទាហាន
Hamas យ៉ាងតិចបំផុតចំនួន​ ៧ នាក់ត្រូវស្លាប់និងជនស៊ីវិលមួយចំនួនទៀតរងរបួស។ កងទ័ពអ៊ីស្រាអែលបានទទួលស្គាល់ដំណើរការវាយប្រហារនេះ។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសន្យានឹងធ្វើរាល់សកម្ម ភាពចាំបាច់ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញនៅបណ្ដាសហគមន៍ជនអ៊ីស្រាអែលនៅ
តំបន់ខាងត្បូង។ នាយករដ្ឋមន្ត្រី Netanyahu ក៏បានព្រមានចលនា Hamas ជៀសវាង ឡើងជណ្តើរសកម្មភាពបំផ្លិចបំផ្លាញតម្រង់ទៅលើតំបន់ដែនដីរបស់អ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ