ភាពតានតឹងនៅប្រទេសអ៊ុយក្រែនខាងកើតនៅតែកើតឡើង
|
មេដឹកនាំបាតុករ តំបន់ លោក Vyatchislav Ponomarev (រូបថតៈ AFP/TTXVN) |
(VOVworld)-ភាពតានតឹងនៅទីក្រុង Slavyansk របស់ប្រទេសអ៊ុយក្រែនខាង កើតនៅតែ កើតឡើងតទៅទៀតពេលដែលប្រជាជនបានស្ថិតក្នុងសភាពការណ៍ប្រកាស អាសន្ន
ចំពោះមុខបណ្តាការវាយប្រហារថ្មី។ នាថ្ងៃទី២០មេសា មេដឹកនាំបាតុករតំបន់ លោក
Vyatchislav Ponomarev បានឲ្យដឹងថា មិនលើកលែងលទ្ធភាព នឹងកើតមានឡើងការ
វាយប្រហារថ្មីសំដៅទៅលើប៉ូសិ៍្តយាមល្បាតនិងទីស្តីការរដ្ឋ អំណាចរបស់ទីក្រុង
Slavyansk ឡើយ។ សេចក្តីប្រកាសនេះ ត្រូវបាននាំចេញ បន្ទាប់ពីការបាញ់កាំភ្លើងធំ
នៅ Slavyansk បណ្តាលឲ្យសេនា ជន៣នាក់និងជនប្រដាប់អាវុធ១នាក់ត្រូវស្លាប់។
មានប្រតិកម្មចំពោះមុខរឿងរ៉ាវពោលខាងលើ ក្រសួងការបរទេសរុស្ស៊ីបានប្រ
កាសថា សកម្មភាពបង្ករឿងហេតុរបស់ជនប្រដាប់អាវុធនៅ Slavyansk បង្កការ ព្រួយ
បារម្មណ៍ថា រដ្ឋាភិបាលបណ្តោះអាសន្នមិនត្រៀមខ្លួនជាស្រេចអនុវត្តន៍រាល់ការសន្យា
ឪនៃកិច្ចព្រមព្រៀង Geneva សំដៅដោះស្រាយភាពតានតឹងនៅប្រទេសនេះ៕