ភាពតានតឹងនៅព្រំដែនទួរគី-ស៊ីរី
|
ភាពតានតឹងនៅព្រំដែនទួរគី-ស៊ីរី (AP) |
Vovworld-នាថ្ងៃទី២៣កក្កដាទាហានទួរគីម្នាក់ត្រូវស្លាប់និង១នាក់ទៀតរង
របួសដោយត្រូវគ្រាប់កាំភ្លើងពីព្រំដែនជាមួយស៊ីរី។ តាមទីភ្នាក់ងារសារព័ត៌មាន
ជាផ្លូវការ Anatolia របស់ទួរគីថា ទាហានពោលខាងលើត្រូវស្លាប់នៅដំបន់ព្រំដែន
Kilis។ ខណៈពេលនោះទីភ្នាក់ងារសារព័ត៌មាន Dogan បានឲ្យដឹងថា ទាហានចំនួន
៤នាក់ត្រូវរងរបួសក្នុងការផ្ទុះកាំភ្លើងពីដំបន់មួយដោយក្រុមរដ្ឋឥស្លាមស្វ័យប្រកាស
IS ត្រួតពិនិត្យនៅដំបន់ព្រំដែនរបស់ស៊ីរី។ ករណីបានកើតមានឡើងក្នុងកាលៈទេសៈ
ទួរគីអនុវត្តវិធានការបង្កើនសន្តិសុខនៅព្រំដែនជាមួយស៊ីរីបន្ទាប់ពីករណីផ្ទុះគ្រាប់
បែកនាថ្ងៃទី២០កក្កដានៅទីរួមខេត្តព្រំដែន Suruc ដែលធ្វើឲ្យមនុស្សចំនួន៣២នាក់
ត្រូវស្លាប់៕